Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនប្រមាណ ១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសមិទ្ធផលដ៏អស្ចារ្យ ពិត ជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជា តម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសដ៏សែនមនោរម្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលនៅឆ្នាំ២០២៥នេះ រំពឹងថា នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ រក្សាសិទ្ធដោយ៖សុទ្ធលី