Thursday, March 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោ.គចិត្តមែន! បុរសកើ.តអេ.ដស៍ ព្យាយាមធ្វើរឿងបែបនេះ លើស្រីៗដើរផ្សារ

បើតាមប៉ូលិសស្រុក Temerloh ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា មានស្ត្រី៣នាក់ បានមកដាក់រាយការណ៍អំពីករណីនេះ ដែលនាំទៅដល់ការចាប់ខ្លួនបុរសអាយុ ៤១ ឆ្នាំ ម្នាក់នៅឯផ្សារ Ramadan កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ បុរសរោគចិត្តរូបនេះ បាននិងកំពុងរស់នៅជាមួយមេរោគអេដស៍ អស់រយៈពេល ១៣ ឆ្នាំ មកហើយ។

សារព័ត៌មាន Sinar Harian បានរាយការណ៍ថា បុរសដែលអត់ការងារធ្វើនេះ បានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពរបស់ខ្លួន ដោយអះអាងថា មិនបានមានទំនាក់ទំនងស្និទ្ធស្នាលជាយូរមកហើយ ដោយសារតែការផ្ទុកមេរោគអេដស៍អស់រយៈពេល ១៣ ឆ្នាំ ប៉ុន្តែបានប្រើប្រាស់វាជាលេសក្នុងការបៀតបៀនស្ត្រីនៅឯទីប្រជុំជន ឬផ្សារតែម្តង។

ជាក់ស្តែង សាក្សីម្នាក់ដែលគណនី TikTok ឈ្មោះ zackrazbundle ប្រទះឃើញករណីនេះដោយចៃដន្យ បានកត់ត្រាសកម្មភាពរបស់ជនសង្ស័យ ហើយបានបង្ហោះវីដេអូ ចូលទៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម។

ជាមួយភស្តុតាងនេះ ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ទង្វើ​នេះ​មែន ដោយ​ចេតនាដើរធ្វើជាជំពប់លើ​ជនរងគ្រោះ ​និងបៀតបៀនលើ​រាងកាយ​ពួកគេ​។

ប៉ូលីសក៏បានបញ្ចេញឲ្យដឹងផងដែរថា ជនរងគ្រោះទីមួយជាស្ត្រីអាយុ ២៦ ឆ្នាំ ត្រូវបានគេរាយការណ៍ថាត្រូវបានបៀតបៀនកាលពីថ្ងៃទី៦ ខែមីនា ខណៈដែលជនរងគ្រោះទីពីរ និងទីបីដែលមានអាយុ ២៣ និង ២៧ ឆ្នាំ បាននិយាយថា ករណីដ៏ស្លុតចិត្តនេះបានកើតឡើងចំពោះពួកគេកាលពីថ្ងៃទី១០ ខែមីនា។

ជនរងគ្រោះ​ទាំងអស់​បាន​អះអាង​ថា ពួកគេ​ត្រូវបាន​​បៀតបៀន ខណៈ​ពេលពួកគេកំពុងដើរ​ទិញ​អាហារ ហើយពេលនោះ​ជនសង្ស័យ​បានដើរមកប៉ះទង្គិចលើ​ពួកគេ​ រួច​យក​ដៃ​ស្ទាប​ដើមទ្រូង និង​គូទ​។

ប៉ូលីសក៏បាន​បញ្ជាក់​ដែរ​ថា ជនសង្ស័យ​មាន​កំណត់​ហេតុ​ចំនួន ៥ ​ករណី​រួច​ហើយ ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម។ ហើយករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត ខណៈ​ជន​សង្ស័យ​ត្រូវ​បាន​ឃុំ​ខ្លួន តាម​មាត្រា ៣៥៤ នៃ​ក្រម​ព្រហ្មទណ្ឌ៕