Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការរិះគន់ព្រោងព្រាត! ក្រោយជំទាវអនឡាញមួយរូប បង្ហាញចំណាយលុយត្រឹម ២៥០០០៛ ធ្វើម្ហូបញ៉ាំគ្នា២២នាក់

ពិតមែនហើយ ការចេះត្បិតត្បៀត សន្សំសំចៃលុយកាក់ ជាពិសេសចេះលៃលកការហូបចុក គឺជារឿងល្អណាស់ សម្រាប់ស្រ្តីមេផ្ទះ។ តែយ៉ាងណាមិញ ករណីជំទាវលក់អនឡាញមួយរូប ដែលបានបញ្ចេញថា ធ្វើម្ហូបចំណាយអស់ត្រឹមតែ ២៥០០០៛ អាចហូបចុកគ្រប់គ្រាន់ សម្រាប់សមាជិកកូនចៅរហូតដល់ ២២ នាក់ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត និងរិះគន់ចំៗថា រិះថាំជ្រុលបែបនេះ ប្រាកដណាស់ កូនចៅទាំងនោះនឹងខ្វះអាហារូបត្ថម្ភ។

ជាក់ស្តែង តាមរយៈវីដេអូជាង ២ នាទី ជំទាវអនឡាញរូបនេះ បានបង្ហាញឲ្យឃើញម្ហូបចំនួន២មុខ ក្នុងនោះមានសម្លម្ជូរព្រលិត១មុខ និងឆាផ្កាកាឆាយ តៅហូ១មុខ និងបានរៀបរាប់ការចំណាយយ៉ាងដូច្នេះថា ព្រលិតអស់ ៣០០០៛ ត្រីកញ្ចុះអស់ ៣០០០៛ តៅហូ អស់ ៥០០០៛ សរុបអស់ ១១០០០៛ និងសណ្តែកបណ្តុះ ១០០០៛ ទៀត អស់ ១២០០០៛ ហើយផ្កាកាឆាយ ៣០០០៛ ទៀត អស់ ១៥០០០៛ និងសាច់ជ្រូក ៣ ខាំកន្លះ អស់ ៥០០០៛ទៀត សរុបអស់ ២០០០០៛ និងបូកសរុបទាំងគ្រឿងប៉ាន់ប្រមាណថា អស់ ២៥០០០៛។

តែទន្ទឹមនឹងបានឃើញ និងលឺការចំណាយលើម្ហូបចំនួន២មុខ អស់ ២៥០០០៛ អាចហូបគ្រប់គ្រាន់ សម្រាប់កម្មកររហូត ២២ នាក់ បែបនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត និងមិនជឿសោះឡើយ។ ក្នុងនោះ ស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Cheng Chakriya បានចូលខមិនបែបនេះ «ខ្ញុំអត់ជឿទេព្រោះខ្ញុំក៏ជាអ្នកដើរផ្សារដែរ ហើយក៏ជាអ្នករិះថាំដែរ 2ម៉ឺនជាងបើញាំ2នាក់ឆ្អែតបបូរ តែបើញ៉ាំ20នាក់ជាងមិនអាចទៅរួចទេ»។

ខណៈស្រ្តីមេផ្ទះផ្សេងទៀត ក៏បានសួរទាំងហួសចិត្តបែបនេះថា៖ «ហូបគ្រាន់ដែរអី បងជំទាវ 25000រៀល ហូប22នាក់ បើស្លរប្រលិត1ដុំ4000រៀល យ៉ាងហោច 4ដុំ =16000៛ចុះសល់ 11000៛ ទិញត្រីអី ស្លរទៅ? បើទិញតែកំពឹស អីឡូវ 1kg យ៉ាងហោច 15000៛ ឆ្ងល់ថា 25000៛22នាក់ហូបម៉ិចទៅ, ត្រី​កញ្ចុះ​ទិញ​តែ​3000៛? ខ្ញុំ​ទិញ​3ខាំ​អស់​1ម៉ឺន​បាត់​ហើយ​។ ខ្ញុំ​ស្ល​ម្ជូរ​ព្រលិត​ហូប​តែ​ក្រុម​គ្រួសារ​ខ្ញុំ​គ្នា​តែ​បី​បួន​នាក់​យ៉ាង​ហោច​ណាស់​ក៏​អស់​15000៛ដែរ​។ ឆាតៅគួរ​ផ្កា​គុយឆាយ​ហោច​ណាស់​ក៏​អស់​1ម៉ឺន​ជាង​ដែរ​ សរុប​ពីរ​មុខ​ហ្នឹង​ហោច​ណាស់​ក៏​3ម៉ឺន​ជាង​ដែរ​ហើយ​ហូប​តែ​បី​បួន​នាក់​ផង​។ តែលោកជំទាវអាចលៃម្ហូប២មុខ ចំណាយប៉ុណ្ណឹង សម្រាប់គ្នារហូត ២២ នាក់ ហូបគ្រាន់ ពិតជាអច្ឆរិយៈហើយ លើសពីសសើរមិនបាន»។

រីឯស្រ្តីមេផ្ទះម្នាក់ ក៏បានបង្ហាញការចំណាយមុខម្ហូបត្រឹម២នាក់ប្តីប្រពន្ធ លើសពីជំទាវអនឡាញចំណាយលើកម្មករ២២នាក់ ដោយបានបញ្ចេញមតិចំអកគួរឲ្យភ្ញាក់ផ្អើលបែបនេះថា «សរសើរគេណាស់ គេហូបចឹងបានគេឡើងឧកញ៉ា ឯងវិញតែ2នាក់ច្រាស់លើសគេ22នាក់ទៀត»៕