Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលទស្សនកិច្ចការងាររបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី នៅប្រទេសបារាំង

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំងពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ ២០២៥ ដោយក្នុងឱកាសនោះបានជួបជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងលោកជំទាវ Audrey AZOULAY អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងអង្គការទាំងពីរ។

នៅក្នុងជំនួបជាមួយលោកជំទាវ Louise MUSHIKIWABO ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន ពិភាក្សាយ៉ាងទូលំទូលាយអំពីដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦។ លោកជំទាវអគ្គលេខាធិការអង្គការ OIF បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ ប្រទេសកម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឲ្យបានទទួលលទ្ធផលល្អប្រសើរ និងបានបញ្ជាក់ ការគាំទ្រពេញទំហឹង ដើម្បីធានាឲ្យកិច្ចប្រជុំកំពូលប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកជំទាវ អគ្គលេខាធិការអង្គការ OIF បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងការលើកកម្ពស់ការយល់ដឹងទាំងនៅប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អំពីអង្គការ ហ្វ្រង់កូហ្វូនី ជាពិសេសសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជាតិជាង៩០ ដែលនិយាយភាសាបារាំង និងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិក OIF។ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី និងលោកជំទាវ Louise MUSHIKIWABO ក៏បានផ្លាស់ប្តូរយោបល់ផងដែរអំពីគំនិតផ្តួចផ្តើមមួយ ចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ OIF និងផលប៉ះពាល់នៃស្ថានភាព ភូមិសាស្ត្រ នយោបាយសកលលោកទៅលើ OIF និងប្រទេសសមាជិក OIF ។

ជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Audrey អង្គការយូណេស្កូ បានគ្របដណ្តប់លើកិច្ចប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ជំរុញវិស័យអប់រំ និងដោះស្រាយបញ្ហាប្រឈមចំពោះ ក្នុងយុគសម័យទំនើប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកដោយអំណរគុណយ៉ាងជ្រាលជ្រៅ ក្នុងនាម ព្រះករុណា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែកដ៏យូរអង្វែងរបស់អង្គការ យូណេស្កូក្នុងការការពារបេតិកភណ្ឌវប្បធម៌ និងការពង្រឹងវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃសន្តិភាព ដែលជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ និងអនាគតភ្លឺថ្លាសម្រាប់ប្រជាជនជំនាន់ក្រោយ។

លោកជំទាវ Audrey AZOULAY បានកោតសរសើរពីភាពសម្បូរបែប និងភាពធន់ នៃវប្បធម៌របស់ ប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ពីការបោះជំហានទៅមុខដ៏អស្ចារ្យរបស់កម្ពុជា ក្នុងសន្តិភាព និងការ ឯកភាពជាតិ រួមទាំងភាពជាដៃគូជាមួយអង្គការយូណេស្កូក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា ដែលរួមមាន ទាំងការបង្កើតសារមន្ទីរនិម្មិត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ និងប្រយុទ្ធប្រឆាំងការ ជួញដូរវត្ថុបុរាណខុសច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Audrey AZOULAY បានលើកពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងអង្គការយូណេស្កូ ក្នុងការជំរុញការអភិរក្សវប្បធម៌ ការ កសាងសន្តិភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។រក្សាសិទ្ធដោយ៖សុទ្ធលី