Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស : លទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Komlan Edo Robert DUSSEY រដ្ឋមន្ត្រីការបរទេសគូហ្គោ នៅកម្ពុជា

តបតាមការអញ្ជើញរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមសាស្ត្រាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្ត្រី ការបរទេស សមាហរណកម្មតំបន់ និងប្រជាជនគូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ បាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតូហ្គោបន្ថែមទៀត។ ដំណើរទស្សនកិច្ចនេះ កើត មានឡើងចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងការទូត។

ក្នុងឱកាសនៃទស្សនកិច្ចនេះ ឯកឧត្តមសាស្ត្រាចារ្យ DUSSEY បានចូលជួបសម្តែងការគួរ សមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន ជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងបានជួបពិភាក្សាដាច់ដោយ ឡែកជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហែម វណ្ណនី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមសាស្ត្រាចារ្យ Robert DUSSEY បានផ្លាស់ប្តូរទស្សនៈលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះការប្រារព្ធខួបលើកទី១៥ នៃទំនាក់ទំនងការទូតកម្ពុជា-តូហ្គោ ដែលជា ឱកាសក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ។ ឯកឧត្តមសាស្ត្រាចារ្យ DUSSEY បានកោតសរសើរចំពោះសន្តិភាពយូរអង្វែង ៧ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណប្រទេសគូហ្គោចំពោះការ ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។

ទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម និងបានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ។ ក្នុងឱកាសអបអរសាទរខួបលើកទី១៥ នៃទំនាក់ទំនងការទូត រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ ដោយឯកឧត្តមសាស្ត្រាចារ្យ DUSSEY បានអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួហ្គោ នៅក្នុងឆ្នាំនេះ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ៕រក្សាសិទ្ធដោយ៖សុទ្ធលី