នេះជារឿងថ្មី ក្តៅៗ កំពុងបង្កឲ្យមានការរិះគន់ទៀតហើយ បន្ទាប់ពីស្រ្តីម្នាក់ ព្រោះតែចង់លក់ដាច់ខ្លាំង បានឡាយវីដេអូលក់ទុរេនមានសាច់ណែនធំៗល្អ កុហកបោកប្រាស់ថាជាទុរេនធម្មជាតិពិតៗ មកពីខាងមេមុត តែលុះដល់អ្នកខាងមេមុតសួររកទិញ ស្រាប់តែប្លុកចោលបាត់។
ជាក់ស្តែង នៅពេលឃើញស្រ្តីអ្នកលក់នោះ បង្ហាញទុរេនសាច់ធំៗល្អ អះអាងថាជាទុរេនរបស់ខ្មែរ ហើយតម្លៃធូរថ្លៃ១គីឡូត្រឹមតែ ១៣០០០៛ ប៉ុណ្ណោះ! ភ្លាមៗនោះ បុរសម្នាក់ក៏បានចូលទៅខមិនសួរចង់ទិញ ព្រោះគាត់ក៏ជាអ្នកមេមុតដែរ តែទុរេនអត់ទាន់ដល់រដូវទុំ សុទ្ធតែនៅក្តឹបខ្ចីនៅឡើយ ស្រាប់តែអ្នកលក់ឃើញសួរត្រង់ៗបែបនេះ ក៏ប្លុកគាត់ចោលតែម្តង ។
ក្រោយពីបានលឺបែបនេះ មហាជនជាច្រើនពិតជាសម្តែងការហួសចិត្តយ៉ាងខ្លាំង និងដាក់ចំៗថា ស្រ្តីអ្នកលក់នេះ ប្រាកដណាស់នាំចូលទុរេនពីប្រទេសជិតខាង យកមកលក់បោកខ្មែរតែម្តង។ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Tep Visal បានចេញមកព្រលះកប់ៗបែបនេះថា៖ «ហេតុអ្វីបានរកស៊ីបោកប្រាស់ខ្មែរគ្នាឯងចឹង ធុរ៉េនមេមត់អត់ទាន់ដល់ទេ ណាមួយធុរ៉េនខ្មែរ អត់ដែលមានតំលៃថោកចឹងៗទេ ជាតិហ្នឹងរកស៊ីបោកគេ មុខអាក្រក់ម្លឹងហើយ ប្រយ័ត្នជាតិក្រោយមុខអាក្រក់ជាងនេះទៀត»។
ចំណែកគណនី Fe Da ក៏បានដាក់ឡើងម៉ាឆ្ងាញ់ថា «មីមួយហ្នឹងលក់ដូរកុហកបោកប្រាស់គេ ចង់ផ្តាំទៅងែងថាអាញ់អ្នកមេមត់ ហើយធូរ៉េននៅ ស្រុក ឃុំ ភូមិ អាញ់ទើបចេញក្តឹបទេ ងែងនិយាយថាធូរ៉េនមេមត់ៗហ្នឹង ភូមិអីគេ អាញ់ចង់ដឹងណាស់ហង ខ្ញុំសូមទោសពុកម៉ែបងប្អូនដែលខ្ញុំប្រើពាក្យសម្តីមិនសមរម្យ តែខឹងពេក មួយងៃអូសឃើញតែគាត់ហ្នឹងម៉ានវីដេអូហើយ ធូរ៉េនមេមត់ៗ»។
រីឯគណនីផ្សេងទៀត ក៏បានសម្តែងការហួសចិត្តដែរថា៖ «ទុរេន មេមត់ ខេត្តត្បូងឃ្មុំ អ្នកខ្លះដូចជាក្ដិបអត់ទាន់ធំទេ ហើយចែនោះប្រាប់ថា ទុរេន ប្រភពពី មេមត់ មើលយកពីភូមិអី ទុរ៉េនភូមិខាងត្បូងមែន?
ឆ្ងាញ់ត្រង់មេមត់ពេញៗមាត់ទៀត»៕





