Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ប្រមាណជាង ១០ម៉ឺននាក់ បានអញ្ជើញធ្វើដំណើរកម្សាន្ត និងទស្សនាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ

តាកែវ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តតាកែវ បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ និងទទួលបានជោគជ័យសម្រាប់ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ គណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាខេត្តតាកែវ ពិសេសបារមីថែរក្សានគរគោកធ្លក សូមឱ្យការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តី នាំនូវជោគជ័យដល់ថ្នាក់ដឹកនាំនិងក្រុមការងារគ្រប់ៗគ្នា។

សូមជម្រាបថា បន្ទាប់ពិធីប្រុងពលី គណៈកម្មការរៀបចំ បានបន្តដោយពិធីបណ្តែតកន្ទោង ទៅតាមទំនៀមទម្លាប់ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ ដែលមានតាំងពីបុរាណកាលមកម៉្លេះ ដើម្បីនាំមកនូវសេចក្តីសុខ ព្រមទាំងលាភសំណាង ដល់ថ្នាក់ដឹកនាំ និងប្រជាជនយើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូលនិយាយជារួម និងប្រជាជននៅខេត្តតាកែវនិយាយដោយឡែក។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ចំនួនប្រមាណជាង ១០ម៉ឺននាក់ បានអញ្ជើញធ្វើដំណើរកម្សាន្ត និងទស្សនាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី