Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំគិតថារត់រួច! ស្គាល់អត្តសញ្ញាណជនបង្ក ដែលបើករថយន្ត HighLander បុ.កពលរដ្ឋរបួ.សធ្ង.ន់ នៅបុរីចំការដូង

មហាជនពិតជាមានក្តីតក់ស្លុត និងក៏ដូចខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូចែករំលែក បង្ហាញរថយន្ត HighLander ១គ្រឿងបានបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់បាក់ភ្លៅ និងបែកក្បាល រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបង្កនោះក៏បានបើករត់គេចខ្លួន ដោយមិនទទួលខុសត្រូវនោះទេ បើទោះជាបងប្អូនប្រជាពលរដ្ឋ ធ្វើសកម្មភាពស្ទាក់ឃាត់យ៉ាងណាក៏ដោយ។

ហេតុការណ៍នេះ បានកើតឡើងស្ថិតនៅចំណុចផ្លូវភ្លោះ បុរីពិភពថ្មីចំការដូង នៅវេលាម៉ោងប្រហែល ២ រសៀល ថ្ងៃទី២១ ខែមីនាឆ្នាំ២០២៥ ។ រថយន្តបង្កម៉ាក HighLander ពណ៌ស ពាក់ស្លាកលេខ (កំពង់ធំ 2B-5236) បានបើករត់គេចបាត់ស្រមោល ខណៈជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាម និងបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

ទោះជាយ៉ាងណា នៅពេលនេះ ម្ចាស់រថយន្ត HighLander ដែលបានបើកបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ នៅក្នុងបុរីចំការដូង ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដោយប្រភពមួយបានបញ្ចេញឲ្យដឹងថា គឺមានឈ្មោះ​ អោក​ ពន្លឺស័ក្តិ​ អាយុ​ ៥៤ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ មាន​ទីលំនៅ​នៅ​ ភូមិ​ ថ្នល់ថ្មី​ ឃុំ​ បារាយណ៍​ ស្រុក​ បារាយណ៍​ ខេត្ត​កំពង់​ធំ​។

តាមរយៈនេះ ក៏សូមលោក អោក​ ពន្លឺស័ក្តិ ប្រញាប់ចូលខ្លួនមកដោះស្រាយ និងទទួលខុសត្រូវចំពោះជនរងគ្រោះ កុំបន្តព្យាយាមរត់គេច ព្រោះថាទោះខំប្រឹងជ្រែកដីទៀត ក៏សមត្ថកិច្ចរកឃើញដែរ៕