Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​អ៊ី​ន​ធើរ​ណែ​ត​កំហូច​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ជាប់គុក ៨ ខែ ក្នុង​បទចោទប្រកាន់​លួច «​រូបអាក្រាត​» របស់​តារា​ស្រី​នាង Jennifer Lwwrence

​ចោរ​អ៊ី​ន​ធើរ​ណេ​តម្នាក់ ឈ្មោះ George Garofano ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ៨ ខែ ក្នុងករណី​ចោទប្រកាន់ថា​បាន​លួច​យក​រូបថត​អាក្រាត​របស់​នាង Jennifer Lawrence ។​

​ជនល្មើស Garofano អាយុ ២៦ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ចូល​គណនី​ឯកជន iCloud ជាង ២០០ នាក់ ក្នុងនោះ​រួមមាន​តារា​ល្បីៗ​ដូចជា JenniferLawrence, Kirsten Dunst និង Kate Upton កាលពី​ឆ្នាំ​២០១៤ ។​

​ទទួលទោស​កំហុស​នៅក្នុង​ខែមេសា គាត់​គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មនុស្ស​ប្រុស ៤ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​រឿងអាស្រូវ​នេះ ដោយ​អាជ្ញាធរ​និយាយថា ក្រុម​នេះ​បាន​ប្រើប្រាស់​គ្រោងការណ៍​ក្លែងបន្លំ​មួយ ដែល​បាន​ផ្ញើ​អ៊ី​ម៉ែ​ល ក្លែងខ្លួន​ធ្វើជា​មនុស្ស​មកពី​គណនី​សន្តិសុខ​របស់​ក្រុមហ៊ុន Apple ដោយ​សួរ​សុំ «username» និង «password» របស់​ជនរងគ្រោះ​ទាំងនោះ ។​

​ចោរ​៣​នាក់​ផ្សេងទៀត ត្រូវបាន​កាត់ទោស​រួច​ហើយ ដោយ​ត្រូវ​ជាប់គុក​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៩ ខែ ទៅ ១៨ ខែ ប៉ុន្តែ ចៅក្រម​សហព័ន្ធ​អាមេរិក នៅក្នុង​ទីក្រុង Bridgeport រដ្ឋ Connecticut បាន​បង្គាប់​ឲ្យ​ជនល្មើស Garofano ត្រូវ​ជាប់គុក ៨ ខែ ធ្វើឡើង​បន្ទាប់​រយៈពេល ៣ ឆ្នាំ នៃ​ការ​ដោះ​លេង​ត្រូវ​តាមឃ្លាំមើល ចំពោះ​បទល្មើស​របស់គាត់ ទៅលើ​ច្បាប់​ក្លែងបន្លំ និង​រំលោភបំពាន​កុំ​ព្យួ​ទ័​រ ៕ ឧ​ត្ត​ម (​ប្រភព​៖ Lad Bible)​

×