Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិតពីផេកហ្វេសប៊ុកដូចក្នុងរូបនេះ

ភ្នំពេញ ៖ ព័ត៌មានពិតគឺលោកជំទាវបណ្ឌិត ជា សិរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងចាយវាយប្រាក់រៀលខ្មែរ ឱ្យបានទូលំទូលាយ ដើម្បីពង្រឹងឯករាជ្យ និងអធិបតេយ្យភាពជាតិ។

លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥។

ធនាគារជាតិនៃកម្ពុជា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា National Assembly Of Cambodia បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ” នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តិទៅ នាឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៥) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាព្រឹទ្ធសភានិងរដ្ឋសភា និងតំណាងក្រសួង-ស្ថាប័នសាធារណៈនិងឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងសង្គមស៊ីវិលពាក់ព័ន្ធ ជាច្រើនរូបទៀត។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីរំលេចពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់សង្គមនិងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។

ជារួម សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយផ្លែផ្កា និងមានប្រសិទ្ធភាព ដោយបានរំលេចអំពីសារៈសំខាន់នៃការរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការគាំទ្រ និងបង្កើនការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី