Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាហ៊ានមែន! ចោរញីឈ្មោល ខាងស្រីស្លៀកពាក់ឡើងហំដូចអ្នកធ្វើការ Office សំខាន់លួចទាំងថ្ងៃទៀត

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងស្ទើរមិនគួរឲ្យជឿ ខណៈដែលចោរជាប្តីប្រពន្ធមួយគូ ជាពិសេសខាងស្រីស្ថិតក្នុងសម្លៀកបំពាក់ប្រៀបដូចអ្នកធ្វើការ Office តែមិននឹកស្មានជាចោរ ដោយបានដឹកគ្នាធ្វើសកម្មភាពលួចម៉ូតូគេទាំងថ្ងៃ គ្មានខ្លាចញ៏ញើតសូម្បីបន្តិចនោះទេ។

បើតាមម្ចាស់ម៉ូតូរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ei Chomreuon បានបញ្ជាក់ប្រាប់ថា ម៉ូតូរបស់ខ្លួនដែលបានបាត់គឺម៉ាក Beat ពណ៌ខៀវ សេរី២០២៤ ស្លាកលេខ (ភ្នំពេញ 1KP-1896) បន្ទាប់ពីចោរញីឈ្មោលនេះ បានលួចនៅម្តុំទួលសង្កែ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១២ និង ៣០នាទី ថ្ងៃត្រង់។

ជាក់ស្តែង តាមរយៈវីដេអូបានបង្ហាញចោរជាប្តីប្រពន្ធនេះ ជិះម៉ូតូឌ្រីមសង់ដឹកគ្នា មកឈប់នៅពីមុខផ្ទះម្ចាស់ម៉ូតូ និងបានធ្វើសកម្មភាពលួចដ៏ហ៊ានបំផុត ខណៈដែលស្ថានភាពផ្លូវមនុស្សម្នាធ្វើដំណើរឆ្លងកាត់ទៅមក និងសូម្បីមានអ្នករត់កង់បីនៅម្តុំនោះផងដែរ ប៉ុន្តែ ប្រហែលជាគ្រប់គ្នាមិនចាប់អារម្មណ៍ ព្រោះតែខាងចោរស្រីស្លៀកពាក់លើសពីការនឹកស្មាន។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានកោតសរសើរចោរជាប្តីប្រពន្ធនេះយ៉ាងខ្លាំង ព្រោះពិតជាហ៊ានណាស់ សំខាន់លួចទាំងថ្ងៃទៀត ដោយគ្មានខ្លាចម្ចាស់គេតាមទាន់សោះឡើយ៕