ផលិតករយន្តហោះគ្មានអ្នកបើកបរថ្មីនេះ អាចហោះហើរ បាន ១៣ម៉ោង ក្នុងរយៈចម្ងាយជាង ១០០០km ឯណោះ ។
នៅពិព័រណ៍យោធាអន្តរជាតិ “Army-2018” ZALA AERO ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សម្ព័ន្ធក្រុមហ៊ុន “Kalashnikov” បានឧទេ្ទសនាមគំរូយន្តហោះគ្មានអ្នកបើកបរថ្មីបំផុតរបស់ពួកគេឈ្មោះថា ZALA 421-16 E5V2 ។
វាអាចហោះហើរ អំឡុងពេល ១៣ម៉ោង ក្នុងរយៈចម្ងាយ ១០០០km ហើយទម្ងន់របស់វាតែ ៣០km -ស្រាលបំផុតក្នុងស៊េរីយន្តហោះដូចគ្នា ។
វាអាចដឹកទំនិញធ្ងន់បំផុត 5kg ឬម៉ាស៊ីនថតចំនួន ៦គ្រឿង ហើយអាចបំពេញភារៈកិច្ចស៊ើបការណ៍ពីរយៈកម្ពស់ 5km ដោយពុំចាំបាច់ចុះមកដី ។
វានៅបានបំពាក់ប្រព័ន្ធស្កែន Laser ហេតុនេះវាអាចវិភាគលក្ខណៈពិសេសនៃភូមិសាស្ត្រ ស្វែងរកវត្ថុលាក់កំបាំង ឬប្រៀបធៀបស្ថានភាពភូមិសាស្ត្រ ។
ប្រព័ន្ធព័ត៌មានរបស់ ZALA 421-16 ESV2 ធ្វើការដោយស្វ័យប្រវត្តិទាំងស្រុង ។ ហេតុនេះវាអាច “ស៊ើបអង្កេតលើផ្ទៃដី” តាមឃ្លាំមើលដែនអាកាស (ព្រោះមានកាំរស្មី Infrared) ប្រមូលទិន្នន័យវិទ្យុ ឬក៏ផ្សាយវីដេអូរូបភាព និងសំឡេង… ។ ប្រតិបត្តិការរបស់វាធ្វើបានទាំងថ្ងៃទាំងយប់ ដោយពុំចាំបាច់អន្តរាគមន៍របស់មនុស្សឡើយ ។ ចន្ទ្រា
ប្រតិបត្តិការរបស់ ZALA 421-16E5V2