ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារជូនដំណឹងដល់ជនរួមជាតិអំពីស្ថានភាពជំងឺ និងការសម្រាកព្យាបាលរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់ នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ ព្រឹកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ នៅថ្ងៃទី២៩មីនា ដើម្បីពិនិត្យសាជាថ្មី។
យោងលើពេលវេលានេះ ខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ
២៩ ឬ៣០មីនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំ ដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ (ព័ត៌មានប៉ានស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។ តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្ស៉ិលមិញ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី










