Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបជូនថា លោក ជិន សុជា ជាម្ចាស់កសិដ្ឋានផលិតកូនត្រីរូបនេះ មានផ្ទៃដីសរុបចំនួន ៤ហិកតា មានស្រះសរុបចំនួន ៤៧ស្រះ សម្រាប់ចិញ្ចឹមពូជត្រី រួមមាន៖ ត្រីក្រាញ់ ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីឆ្លាំង និងត្រីទីឡាបព្យាក្រហម។ នៅឆ្នាំក្រោយ កសិដ្ឋានមានគោលបំណងពង្រីកបន្ថែមពូជត្រីចំនួន៣បន្ថែមទៀត ដូចជា៖ ត្រីតាឱន ត្រីកេះ និងត្រីកន្ធរ។

លោក ជិន សុជា ម្ចាស់កសិដ្ឋាន បានស្នេីសុំ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្តល់មេពូជត្រីកេះ និងត្រីឆ្លាំង សម្រាប់ដំណេីរការស្រាវជ្រាវ ពង្រីកអាជីវកម្មលេីការផលិតកូនត្រី ២ប្រភេទនេះ ដែលមានតម្រូវការទីផ្សារល្អ និងមានភាពធន់ខ្ពស់។

ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសំណេីរខាងលេីនេះដោយឱ្យម្ចាស់កសិដ្ឋានសហការជាមួយ រដ្ឋបាលជលផល ក្នុងការទទួលបានមេពូជត្រី តាមចំនួនដែលត្រូវការ ចំនេញពេលវេលា និងដោះស្រាយបញ្ហាទឹកសម្រាប់ផលិតកម្មវារីវប្បកម្មផងដែរ។

លេីសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ផ្តល់អនុសាសន៍ណែនាំដល់ម្ចាស់កសិដ្ឋានត្រូវជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មដេីម្បីលក់បានតម្លៃខ្ពស់នូវផលិតផលវារីវប្បកម្ម និងអាចពិនិត្យលទ្ធភាពពង្រីកការវិនិយោគបន្ថែមដោយផ្តោតទៅលេីពូជដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ សំដៅទទួលបានផលចំនេញសេដ្ឋកិច្ចពិតប្រាកដ៕រក្សាសិទ្ធដោយ៖សុទ្ធលី