ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការននគរបាលជាតិបានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦២៥ករណី ឃាត់ខ្លួនមនុស្ស១៣១៦នាក់ (ស្រី១០១នាក់)។ ក្នុងនោះជួញដូរ ៣៨៦ករណី ឃាត់ខ្លួនជនសង្ស័យ៦៧០នាក់(ស្រី៦៣នាក់), ប្រើប្រាស់២៣៣ករណី ឃាត់ខ្លួនជនសង្ស័យ៦៤៤នាក់(ស្រី៣៨នាក់), ដាំដុះ៦ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់(ស្រី) រួមជាមួយគ្រឿងញៀនជាង១០០គីឡូក្រាម។
តាមរបាយការណ៍បន្ថែមថា ក្នុងខែសីហា សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេស៥៣នាក់(ស្រី៨នាក់)៖ ជនជាតិវៀតណាម១៤នាក់(ស្រី២នាក់) ឡាវម្នាក់ ចិន២៧នាក់(ស្រី៥នាក់) ថៃ ៦នាក់(ស្រីម្នាក់) ប៊ែលហ្សិកម្នាក់ រុស្សី២នាក់ កូរ៉េម្នាក់និងឥណ្ឌូណេស៊ីម្នាក់។ អនុវត្តតាមដីកា ១៨ដីកា ចាប់ខ្លួនមនុស្ស១៨នាក់។
វត្ថុតាងដកហូតបាន រួមមាន សារធាតុញៀនសរុប១១៩គីឡូក្រាម៤០៣,១៤ក្រាម (ICE ៩គីឡូក្រាម ៥២៩,១១ក្រាម , WY៩៩,២៩ក្រាម , Ketamine១២,៧៣ក្រាម , MDMA ៤៥គីឡូក្រាម ១០៩គីឡូក្រាម ៧៦០,២២ក្រាម , Heroine១,៧៩ក្រាម) កញ្ឆាស្រស់ ៩.៧៦០ដើម និងកញ្ឆាស្ងួត២២១.១ក្រាម។ សម្ភារៈចាប់យក៖ រថយន្ត៥គ្រឿង, ម៉ូតូ១៦៧គ្រឿង, ទូរស័ព្ទ៤៧៤គ្រឿង, អាវុធខ្លី ៤ដើម, លុយខ្មែរ ៣.៤៣៤.០០០រៀល, លុយអាមេរិក៤០៨ដុល្លារ, លុយថៃ៧០០បាត និងលុយវៀតណាម ១០០.០០០ដុង ៕ ដោយ៖បញ្ញាស័ក្តិ