Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានចេញលិខិតបំភ្លឺដល់ម្ចាស់គេហទំព័របណ្តាញសង្គម Facebook ដែលមានឈ្មោះ Mommy Natural ឱ្យលុបវីដេអូ និងខ្លឹមសារចំណងជើង ដែលបានផ្សព្វផ្សាយថា ការលេបប្រមាត់ទាកាប៉ាស្រស់ ធ្វើឱ្យអ្នកជំងឺកាត់ប្រមាត់មានសុខភាពល្អធម្មតា ។

ការចេញលិខិតបំភ្លឺនេះ ក្រោយពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា «ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង» ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×