Monday, March 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ព និងប្រទេសកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានមកដល់ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជា ដឹកនាំដោយលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។

លោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ ក្នុងនាមកងទ័ពភូមិន្ទថៃ បានគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ព្រមទាំងសហការី និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចជោគជ័យគ្រប់ភារកិច្ចនៅក្នុងឆ្នាំថ្មី ឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការអរគុណចំពោះសេនានុព័ន្ធថៃ ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ហើយនេះបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងភាពជាអ្នកជិតខាងល្អ។

ឯកឧត្តម អគ្គមេបញ្ជាការ ជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ព និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕ រក្សាសិទ្ធដោយ៖សុទ្ធលី