Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឺហើយស្លុ.តចិត្ត! នារីម្នាក់ផ្តាំទៅស្រីៗ ឧស្សាហ៍ឲ្យពេទ្យពិនិត្យជាប្រចាំ ដា.ច់ខា.តកុំខ្មា.សពេទ្យ រហូតបណ្តោយឲ្យកើតជំ.ងឺមួយនេះដូចខ្លួន

ថ្មីៗនេះ មហាជន ពិសេសស្រ្តីៗដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាចែករំលែកតៗគ្នាព្រោងព្រាត ក្រោយពីនារីម្នាក់ បានបង្ហោះចែករំលែកបទពិសោធន៍ដ៏អាក្រក់ ដែលរូបនាងកំពុងជួប ដើម្បីជាសារដាស់តឿន ទៅកាន់សុភាពនារីទាំងឡាយ ត្រូវចេះបង្ការការពារខ្លួនឯង កុំឲ្យជួបរឿងមួយនេះដូចរូបនាង។

ជាក់ស្តែង នារីរូបនេះបានប្រាប់ឲ្យដឹងថា កាលពី ៥ ឆ្នាំ មុន បងស្រីរបស់នាង បានបាត់បង់ជីវិត ដោយសារជំងឺមួយនេះ និងបានផ្តាំទៅកាន់ស្រីៗដទៃទៀត គួរណាស់ឧស្សាហ៍តាមដានបញ្ហាសុខភាពនៅលើរាងកាយ ជាពិសេស គួរទៅឲ្យពេទ្យពិនិត្យចន្លោះពី ៦ ទៅ ១០ ខែម្តង ដាច់ខាតកុំខ្មាសពេទ្យឲ្យសោះ ដើម្បីជៀសវាងហួសពេលដូចបងស្រីរបស់នាង និងក៏ដូចរូបនាងផ្ទាល់ផងដែរ។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ រី ធីតា ដែលជានារីរូបនេះផ្ទាល់ បានបង្ហោះរូបភាពលទ្ធផលពិនិត្យមួយចំនួន និងភ្ជាប់ជាមួយសារចែករំលែកយ៉ាងដូច្នេះថា៖
«23.03.2020 បងស្រីស្លាប់ដោយសារជំងឺដុំគីស
23.03.2025 ខ្ញុំពិនិត្យឃើញជំងឺម្ដង
វាជារឿងផ្ទាល់ខ្លួន តែចង់ចែករំលែកឲ្យមិត្តៗនារីបានដឹង ត្រូវចេះតាមដានបញ្ហាលើរាងកាយ ឧស្សាហ៍ឲ្យពេទ្យពិនិត្យ ៦ ទៅ ១០ខែម្ដង កុំខ្មាសពេទ្យដូចខ្ញុំ ហើយអាចមើលខ្ញុំជាគម្រូបាន ចេញតែលទ្ធផលមក និយាយអីលេងចេញហើយ មិនមែន១ មិនមែន២ តែមកម្ដង៣ដុំ តែម្ដងការពារ ប្រសើរជាងព្យាបាល ដុំសាច់ក្នុងសុដន់»។

ដោយឡែក នៅពេលសួរថា តើអាការៈ និងរោគសញ្ញាជំងឺដ៏កាចសាហាវនេះបែបណាខ្លះ នាងបានប្រាប់តាមរយៈខមិនឲ្យដឹងថា នាងបានឈឺមុនប្រហែល១អាទិត្យ ហើយស្ទាបទៅឃើញមានដុំនៅកន្លែងឈឺហ្នឹងតែម្តង។

ទោះជាយ៉ាងណា នេះជាការចែករំលែក និងជាសារដាស់តឿនមួយ ដែលនារីគ្រប់រូប គ្រប់វ័យ គួរណាស់មានការប្រុងប្រយ័ត្ន ជាពិសេសត្រូវចេះតាមដាន សម្គាល់អាការសុខភាពខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ដើម្បីដឹងពីរោគសញ្ញា ជៀសវាងជួបរឿងដ៏អាក្រក់ ទាំងវ័យក្មេងបែបនេះ៕