Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពីរនាក់បងប្អូនជានិស្សិតពេទ្យត្រូវរថយន្តដឹកដីបុកនិងកិនស្លាប់

ខេត្តកំពង់ចាម: ពិតជាគួរឱ្យរន្ធត់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តនៅលើកំណត់ផ្លូវមួយក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ហេតុការណ៍នេះបណ្ដាលឱ្យនិស្សិតពេទ្យពីរនាក់បងប្អូនរងរបួសធ្ងន់ធ្ងរ ចំណែករថយន្តដឹកដីបានបើករត់គេចខ្លួន ក្រោយមកនិស្សិតស្រីទាំងពីរនាក់បងប្អូនបានស្លាប់ ជាមួយនោះជំនាញនគរបាលចរាចរណ៍ក្រុងកំពង់ចាម កំពុងប្រតិបត្តិការស៊ើបអង្កេតលើករណីនេះ។សូមបញ្ជាក់ថាទីតាំងភូមិមួយនេះតាំងពីបង្កើតមកកម្រដែលឃើញករណីគ្រោះថ្នាក់កើតឡើងបែបនេះណាស់។

បើតាមជំនាញចរាចរណ៍ក្រុងកំពង់ចាមប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៩មីនាថា:និស្សិតស្រីពីរនាក់បងប្អូនដែលមានស្រុកកំណើតនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានមករៀនជំនាញនៅសាលាពេទ្យមួយក្នុងក្រុងកំពង់ចាមដោយទាំងពីរនាក់បងប្អូនបានជិះម៉ូតូចេញពីផ្ទះឈ្នួលមួយកន្លែង ដើម្បីទៅកាន់សាកលវិទ្យាល័យ ដែលពួកគេរៀនស្របពេលដែលជិះឆ្លងផ្លូវមិនទាន់ផុតផងត្រូវបានរថយន្តដឹកដី បើកមកបុកនិងកិនពេញទំហឹង។កាលពីវេលាម៉ោង៧និង៣៤នាទីព្រឹកថ្ងៃទី២៨មីនាឆ្នាំ២០២៥។នៅក្នុងហេតុការណ៍នេះបណ្ដាលឱ្យនិស្សិតទាំងពីរនាក់បងប្អូនរងរបួសធ្ងន់ធ្ងរ បន្ទាប់មកកម្លាំងជំនាញចរាចរណ៍ក្រុងកំពង់ចាម បានចុះមកដល់និងហៅរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែករថយន្តវិញបានបើករត់គេចខ្លួនបាត់ស្រមោល។

ជំនាញចរាចរណ៍ក្រុងកំពង់ចាមប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈការស្រាវជ្រាវដោយទទួលបញ្ជាពីលោកវរសេនីយ៍ឯកអុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យនគរបាលទទួលផែនសណ្ដាប់ធ្នាប់ធ្វើការស្រាវជ្រាវទីបំផុតក៏ដឹងអត្តសញ្ញាណរថយន្តនោះតែរថយន្តបានបើកទៅលាក់ទុកនៅទីណាមួយ។ ជាមួយនោះថៅកែរថយន្តទឹកដីបានទទួលស្គាល់ថាជារថយន្តរបស់ខ្លួន តែគួរឱ្យអាណិតនិស្សិតពេទ្យទាំងពីរនាក់បងប្អូនក្នុងនោះបងរៀននៅឆ្នាំទី៣ ចំណែកប្អូនស្រីវិញរៀនឆ្នាំទី១ បានស្លាប់នៅវេលាម៉ោងជាង៦ ល្ងាចថ្ងៃដដែលទី២៨មីនា ក្នុងហេតុការណ៍នេះគឺម្នាក់បាក់ជើងនិងម្នាក់ទៀតបែកប្លោកនោម។សូមបញ្ជាក់ថាអ្នករងគ្រោះជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ1J-7132 បើកបរដោយឈ្មោះប្រាជ្ញ ចន្ទ្រា ភេស្រីអាយុ២១ឆ្នាំ រួមដំណើរជាមួយនឹងម្នាក់ទៀតឈ្មោះប្រាជ្ញ ចិន្រ្តា ស្រីអាយុ១៨ឆ្នាំ ជាប្អូន ដោយពាក់មួកសុវត្ថិភាពទាំងពីរនាក់។ រថយន្តដែលបង្កហេតុម៉ាកScania ពណ៌សបិទស្គុតផ្ទៃមេឃពាក់ស្លាកលេខស្វាយរៀង3A-1660 បើកបរដោយឈ្មោះដា មិនស្គាល់អាសយដ្ឋាន ឱ្យមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះដោយសារតែអ្នកបើកបររថយន្តបើកខុសទិសចរាចរណ៍និងបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន។
ទោះជាបីក្រុមគ្រូពេទ្យប្រឹងជួយសង្គ្រោះយ៉ាងណា ក៏មិនអាចជួយបាននោះទេនេះគឺជាការបាត់បង់ធនធានមនុស្សពិតជាគួរឲ្យសោកស្ដាយហើយសពទាំងពីរនាក់ ត្រូវបានសាច់ញាតិនាំទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពង់ធំតាមប្រពៃណី។ ករណីនេះត្រូវបានជំនាញកំពុងតែធ្វើការដោះស្រាយតាមនីតិវិធី។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី