Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុនដូភ្លោះដ៏ល្បីនៅថៃ រញ្ជួ.យដីវា.យប្រ.ហារ កា.ត់ផ្តា.ច់ផ្លូវតភ្ជាប់អគារទាំងពីរ ឃើញហើយគួរឲ្យខ្លា.ចណាស់!

គ្រោះរញ្ជួយដីដែលបានកើតឡើង កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានបង្កការភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង រួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន នៅក្នុងទីក្រុងបាងកក ដូចជាអគារបាក់រលំ អគារបាក់បែក និងសំណង់ដទៃទៀត ក៏រងការខូចខាតផងដែរ។

ខណៈដែលមានការរញ្ជួយដីបានកើតឡើង នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ E-So Khi Khao: E-So បានបង្ហោះវីដេអូឃ្លីបនៃខុនដូដ៏ល្បីមួយកន្លែង នៅក្នុងតំបន់ Thonglor ដែលត្រូវ​បានដឹង​ថា ជាអគារខុនដូ​​ភ្លោះ ​ដែល​មាន​ផ្លូវ​ដើរ​តភ្ជាប់​គ្នា​នៅ​ជាន់​កំពូល។

តែអ្វីដែលគួរឲ្យរន្ធត់ខ្លាំងនោះ គឺការ​រញ្ជួយ​ដី​បាន​បណ្តាល​ឱ្យ​ការ​តភ្ជាប់​ផ្លូវរវាង​អគារ​ទាំង​ពីរត្រូវបានកាត់ផ្តាច់​ បន្ទាប់ពីអគារ​ទាំង​ពីរ​បាន​ង្គើ​ ដែលឃើញហើយពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់។

ទោះជាយ៉ាងណា ចំពោះ​វិធានការ​​សំណងសម្រាប់​ខុន​ដូ នឹង​ត្រូវ​រង់​ចាំ​ការ​ប្រកាស​ថា​ តើនឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នៅ​ពេល​ក្រោយ៕