រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥៖

សម្រាប់ស្រាបៀរ Heineken® តែងតែមានការប្តេជ្ញាចិត្តចំពោះឧត្តមភាពជំរុញឱ្យមានការច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់។ ស្រាបៀរដែលមានភាពល្បីទូទាំងពិភពលោកនេះ ថ្ងៃនេះបានណែនាំផលិតផលថែរក្សាស្បែកដែលមានចំនួនកំណត់មកកម្ពុជា ហៅថា Heineken® Smootheriser គឺជាផលិតផលធ្វើឱ្យស្បែកភ្លឺរលោង ។
Heineken® Smootheriser ជាផលិតផលថែរក្សាស្បែក all-in-one ផលិតឡើងពីសារធាតុផ្សំដ៏ល្អបំផុត ហើយក៏ជាការបំផុសគំនិតចេញពីផលិតផលថ្មីរបស់ ស្រាបៀរ Heineken® ដែលមានរសជាតិស្រាលស្រទន់ និងស្រួលលេបលើសពីស្រាបៀរទៀត។

លោក Nabil Nasser នាយកម៉ាកយីហោសកលរបស់ក្រុមហ៊ុន Heineken បានលើកឡើងថា៖ « Heineken® Smootheriser មិនមែនបង្កើតឡើងដើម្បីតែភាពទាន់សម័យកាលតែប៉ុណ្ណោះទេ។ ផលិតផលនេះជាការលាយបញ្ចូលគ្នានូវសំណើច ការច្នៃប្រឌិត និងវប្បធម៌ដែលពាក់ព័ន្ធ ដើម្បីបង្កើតជារឿងដែលមិនអាចបំភ្លេចបាន ដែលធ្វើឱ្យគ្រប់គ្នាលើកមកជជែក មិនថាពេលដែលពួកគេនិយាយអំពីរឿងស្រាបៀរ ការថែរក្សាស្បែក ឬទាំងពីររឿងនេះក៏ដោយ។ ការពិតទៅបើសិនមានអ្វីម្យ៉ាងដែលស្រាលស្រទន់ប្រៀបបាននឹង Heineken® ទៅហើយនោះ តើហេតុអ្វីបានជាយើងត្រូវឈប់នៅត្រឹមតែស្រាបៀរ? »
ថ្វីបើព័ត៌មានលម្អិតទាំងស្រុងនៅពុំទាន់អាចបញ្ចេញឱ្យដឹង តែបើយោងតាមការដឹងឮនៅក្នុងបណ្ដាញសង្គមបានបញ្ជាក់ថានឹងមានការបើកបង្ហាញនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ ព័ត៌មានខ្លះៗបានបង្ហាញថាអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម និងសហការីប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធីជប់លៀងបើកបង្ហាញនេះ ហើយក៏ជាការជួបជុំអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមល្បីៗដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងផងដែរ។ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម បានបង្ហាញពីភាពរំភើបនៅលើបណ្តាញសង្គមយ៉ាងច្រើនអំឡុងពេលកំពុងទន្ទឹងរង់ចាំ និងត្រៀមខ្លួនយ៉ាងអន្ទះសាសម្រាប់ពិធីប្រកាសចេញផ្សាយផលិតផលដ៏កក្រើករបស់ស្រាបៀរ Heineken®។
តោះមកមើលវីដេអូខ្លះៗដែលអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencers) បាននិយាយអំពី Heineken® Smootheriser នេះ។
អំពីក្រុមហ៊ុនហ៊ិននីគែន
ក្រុមហ៊ុនហ៊ិននីគែន គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរកម្រិតអន្តរជាតិជុំវិញពិភពលោកដែលឈានមុខគេលើផលិតផលស្រាបៀរ ផលិតផលស្រាបៀរគ្មានជាតិអាល់កុល និងស្រាcider។ ដោយដឹកនាំដោយម៉ាកយីហោ Heineken® ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏មានផលិតផលស្រាបៀរ និងស្រាciders ជាង ៣៤០ ប្រភេទផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ការងារដល់បុគ្គលិកជាង ៨៥,០០០នាក់ ក្រុមហ៊ុនហ៊ិននីគែន តែងតែបង្កើតឱ្យមានភាពរីករាយក្នុងការជួបជុំដ៏ពិតប្រាកដមួយដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ ក្រុមហ៊ុន ហ៊ិននីគែន ផ្តោតទៅលើការច្នៃប្រឌិត ការវិនិយោគរយៈពេលវែង និងនិរន្តរភាពតាមរយៈពាក្យស្លោក “Brew a Better World” ដែលធ្វើឱ្យក្រុមហ៊ុនមានវត្តមានយ៉ាងរឹងមាំនៅជុំវិញសកលលោក ទាំងនៅក្នុងទីផ្សារប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ប្រទេស។ សម្រាប់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗបំផុត សូមតាមដាន HEINEKEN នៅលើ LinkedIn និង Instagram។