ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញលិខិតសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ នាយទាហានជាន់ខ្ពស់ នាយនគរបាលជាតិជាន់ខ្ពស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាកម្មវត្ថុ
អំពីការប្តូរពេលវេលាព្រះរាជពិធីបួងសួង នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្តូរពេលវេលាព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលគ្រោងនឹងប្រារព្ធឡើងនៅ ថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ មកថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២៥ វិញ។ ចំពោះកម្មវិធី ក្រុងពាលី ព្រះរាជពិធីបួងសួង និងព្រះរាជដំណើរស្តេចយាងទៅ និងយាងនិវត្ត សូមរក្សាដដែល។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ នាយទាហានជាន់ខ្ពស់ នាយនគរបាលជាតិជាន់ខ្ពស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា មេត្តាជ្រាប ដោយក្ដីអនុគ្រោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

