Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រជ្ជទាយាទនៃប្រទេសលុចសំបូ នឹងយាងបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ : ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញ ព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរំពឹងថា នឹងជួប ពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ផងដែរ។

ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ Guillaume Jean Joseph Marie មកព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែល មានស្រាប់រវាងកម្ពុជា និងលុចសំបូ៕ រក្សាសិទ្ធដោយ៖សុទ្ធលី