Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់លើមីនតោនផ្ទុះ បណ្តាលឱ្យរងការខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់អ្នកបើកបរម្នាក់

ខេត្តព្រះវិហារ៖ អាជ្ញាធរមីន បានឲ្យដឹងថា នៅវេលាម៉ោង១៥និង២៦នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់លើមីនតោនផ្ទុះ បណ្តាលឱ្យរងការខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់ម្នាក់។

អ្នកបើកបរត្រាក់ទ័រ ឈ្មោះ វន វុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអគ្គ (មន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន)ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី