រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែ ឆ្នាំ ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សម្រេច៖
ប្រការ១៖ បិទ អគារលក់ឱសថបុរាណឈ្មោះចិនខេមរា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៩ ផ្លូវលេខ២៨៨ ភូមិបឹងកេងកង២ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ របស់លោកស្រី លឹម សុខនាង ដោយមូលហេតុបើកអគារលក់ឱសថបុរាណ ចែកចាយ និងផ្សព្វផ្សាយផលិតផលឱសថគ្មានការអនុញ្ញាត។
ប្រការ២៖ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ និង លោកស្រី លឹម សុខនាង មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធិ ភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

