Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឮហើយអាណិត! រូបភាពកាំរស្មីអ៊ិចពីម៉ាស៊ីន Scan រកឃើញមនុស្សច្រើននាក់ទៀត កំពុងជាប់ក្នុងគំនរអគារបាក់រលំ ខណៈរកឃើញសាកសព៥នាក់បន្ថែម

រូបភាពកាំរស្មីអ៊ិច ពីម៉ាស៊ីនស្វែងរកយោធាអាមេរិក បានបង្ហាញមនុស្សជាច្រើនទៀត ដែលកំពុងជាប់នៅក្នុងគំនរកំទេចកំទី ដែលគ្របដណ្ដប់ដោយស្រទាប់ស៊ីម៉ងត៍ នៃអគារបាក់ស្រុត ក្នុងហេតុការណ៍គ្រោះរញ្ជួយដី ខណៈកម្លាំងសង្គ្រោះបានរកឃើញសាកសព ៥ នាក់ទៀត បន្ទាប់ពីមានក្លិនមិនល្អ។

នេះយោងតាមទំព័រហ្វេសប៊ុក Fire & Rescue Thailand នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានបញ្ចេញរូបភាពកាំរស្មីអ៊ិចពីម៉ាស៊ីនស្រាវជ្រាវ ដែលប្រើដោយយោធាសហរដ្ឋអាមេរិក បានរកឃើញមនុស្សជាច្រើនទៀត ដោយមិនដឹងថានៅរស់ ឬស្លាប់ កំពុងជាប់គាំងក្នុងគំនរកម្ទេចថ្ម នៅអគារការិយាល័យសវនកម្មរដ្ឋ ដែលដួលរលំ ប៉ុន្តែនៅមិនទាន់អាចយកចេញបានទេ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មាន ពីផ្កាយរណបប៉ុណ្ណោះ ខណៈចំនួនលើសពីនេះយ៉ាងណា មិនត្រូវបានដឹងច្បាស់នោះទេ។

ក្រោយមក នៅវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី១ ខែមេសា មន្ត្រីបានរកឃើញសាកសព ៥ នាក់ ទៀត បន្ទាប់ពីរកឃើញមានក្លិនស្អុយ នៅក្រោមអគារ។ ពួកគេ​បាន​ចល័ត​គ្រឿងចក្រ​ធុន​ធ្ងន់​ ដើម្បី​លើក​បំណែកថ្ម និង​ស្វែងរក​អ្នក​បាត់​ខ្លួន​ និង​អ្នក​ស្លាប់​ជា​បន្ទាន់ ដោយ​សង្ឃឹម​ថា​នឹង​រក​អ្នក​នៅ​រស់​បន្ថែម​ទៀត។

ជាមួយគ្នានេះ សមាគមឆ្លើយតបគ្រោះមហន្តរាយប្រទេសថៃ បានបង្ហាញឱ្យដឹងថា វេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១ មេសា លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានកោះប្រជុំផែនការជួយសង្គ្រោះ ដើម្បីត្រៀមកាត់ និងលើកបន្ទះបេតុងធំៗ (តំបន់ B) និងចាប់ផ្តើមបេសកកម្មភ្លាមៗ៕