បុរសជនជាតិកូរ៉េម្នាក់ រស់នៅទីក្រុងបាងកក កំពុងល្បីខ្លាំង បន្ទាប់ពីវីដេអូកត់ត្រា ខណៈពេលគាត់លោតពីលើស្ពានអាកាសខុនដូ ដើម្បីទៅជួបគ្រួសាររបស់គាត់ ត្រូវបានចែករំលែកតាមអ៊ីនធឺណិត។ នៅក្នុងវីដេអូ ស្ពាននេះអាចត្រូវបានគេមើលឃើញថាបានដាច់ចេញពីគ្នាបន្តិចម្តងៗ ដោយសារតែការរញ្ជួយដី។
យោងតាមកាសែត The Straits Times បុរសជនជាតិកូរ៉េឈ្មោះ Kwon Young-Jun កំពុងហាត់ប្រាណនៅជាន់ទី៥២ នៃប្លុកខុនដូមួយ នៅពេលគ្រោះរញ្ជួយដីបានកើតឡើង។
ក្នុងវីដេអូដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញអគារខុនដូខ្ពស់របស់ Kwon អាចត្រូវបានគេមើលឃើញឃើញមានការញ័រ កំឡុងពេលរញ្ជួយ។ ទន្ទឹមនឹងនោះ កំទេចកំទីពីស្ពានតភ្ជាប់ប្លុកខុនដូ ក៏អាចត្រូវបានគេឃើញធ្លាក់មកដីផងដែរ។
ក្នុងអំឡុងពេលនេះ ប្រពន្ធ និងកូនតូចរបស់គាត់ ស្ថិតនៅក្នុងបន្ទប់ខុនដូរបស់ពួកគេ ដែលមានទីតាំងនៅជាន់ទី៣០ នៃប្លុកជិតខាង។
ក្នុងការប្រឹងប្រែងដើម្បីទៅរកពួកគេ លោក Kwon បានលោតឆ្លងស្ពានអាកាសខណៈដែលវាបានដាច់ទាំងស្រុង ពីប្លុកជិតខាងទៅហើយ។
ពេលឆ្លងកាត់ Kwon បានដឹងថា គ្រួសាររបស់គាត់បានជម្លៀសចេញ ហើយបន្តដើរចុះពីលើជណ្តើរជាង ៤០ កាំ។ ភរិយារបស់ Kwon គឺលោកស្រី Bowyuri ដែលក៏ជាអ្នកបង្កើតមាតិកា និងជាសហគ្រិនបានចែករំលែកថាពួកគេបានជួបជុំគ្នានៅខាងក្រៅអគារ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Thairath TV លោក Kwon បានចែករំលែកថា លោកមិនធ្លាប់ជួបគ្រោះរញ្ជួយដីបែបនេះនៅកូរ៉េខាងត្បូងទេ។
Kwon ប្រាប់អ្នកសម្ភាសន៍ថា “ពេលនោះខ្ញុំព្រួយបារម្ភពីកូន ខ្ញុំត្រូវទៅមើលថែប្រពន្ធកូនរបស់ខ្ញុំ”។
គាត់ក៏បានពន្យល់ថា គាត់បានលឺសំលេងខ្លាំងៗ បន្ទាប់ពីគាត់បានលោតឆ្លងស្ពាន ប៉ុន្តែមិនបានគិតអ្វីច្រើនទេ ហើយចេះតែរត់ដោយមិនងាកក្រោយ។
បច្ចុប្បន្ននេះ គាត់កំពុងទទួលការព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលព្យាបាល។ ជាសំណាងល្អ Kwon បានរួចផុតពីស្នាមជាំបន្តិចបន្តួចនៅលើដៃរបស់គាត់ ដែលបានប៉ះទង្គិត ក្នុងអំឡុងពេលតស៊ូក្នុងការដើរ ខណៈដែលគាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងពីព្រឹត្តិការណ៍កាលពីថ្ងៃទី២៨ ខែមីនា។
នៅលើហ្វេសប៊ុក ប្រពន្ធរបស់ Kwon នាង Bowyuri បានចែករំលែកថា បច្ចុប្បន្ន គ្រួសាររបស់នាងកំពុងរស់នៅជាមួយឪពុកម្តាយរបស់នាង។ នាងក៏បានសរសេរថា “ឥឡូវនេះខ្ញុំមិនហ៊ានរស់នៅខុនដូខ្ពស់ទេ ខ្ញុំភ័យណាស់”៕





@weyurieco_ceo ตอบกลับ @✨น้ำใส ไหลออกตา✨ โอป้าทำอะไรก็แล้วแต่จะคิดถึงครอบครัวก่อนเสมอ จนลืมไปเลยว่าข้ามมาหาอีกตึกมันอันตรายมาก เลือกคนไม่ผิด #พี่โบว์กับโอป้ายองจุน #สะใภ้เกาหลี #แผ่นดินไหว ♬ Shadows of Suspense – Adauto Assis