Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនុះ! ស្ទា.ក់ចា.ប់ បង្កគ្រោះថ្នាក់ចរាចរណ៍ខូ.ចខា.តរថយន្តគេយ៉ាងដំណំ ស្រាប់តែប៉ូលីសផ្លូវជាតិលេខ៣ នាំគ្នារើតុ កៅអី រត់អស់!

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានផ្ទុះការរិះគន់ក្តៅគគុកទៀតហើយ ក្រោយពីបានឃើញទង្វើប៉ូលិសចរាចរមួយក្រុម ដែលដាក់គោលដៅ ត្រង់ចំណុចហួសផ្សារព្រៃទទឹង ផ្លូវជាតិលេខ៣ គ្មានទំនួលខុសត្រូវ​ ក្រោយពីបានធ្វើសកម្មភាពស្ទាក់ចាប់រថយន្តផាកពិន័យ បង្កឲ្យមានគ្រោះថ្នាក់ដល់រថយន្តផ្សេង​ ដែលគ្មានកំហុសអ្វី ដោយនាំគ្នាលើកបារ៉ាស់ ចាកចេញពីកន្លែងចាប់ផាកពិន័យយ៉ាងប្រញាប់ប្រញាល់ ដែលឃើញហើយពិតជាហួសថ្លែងតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូដែលម្ចាស់រថយន្តរងគ្រោះថត បានបង្ហាញរថយន្តស៊េរីទំនើប Toyota Rav4 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដែលគេជឿថាជាលទ្ធផល បុកគូទរថយន្ត Ford ខាងមុខ ដែលត្រូវបានក្រុមប៉ូលិសទាំងនោះ ស្ទុះចេញស្ទាក់ចាប់ភ្លាមៗ ជាហេតុធ្វើឲ្យរថយន្ត Ford ចាប់ហ្វ្រាំងយ៉ាងប្រថុចញ៉ុច បណ្តាលឲ្យរថយន្ត Rav4 បើកស្របមកពីក្រោយ អកហ្សឺជាន់ហ្វ្រាំងមិនទាន់​ បុកពេញទំហឹងតែម្តង។

អ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺបន្ទាប់ពីបានបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះហើយ ស្រាប់តែក្រុមប៉ូលីសទាំងនោះ នាំគ្នារើតុ កៅអី ចាកចេញពីកន្លែងកើតហេតុយ៉ាងប្រញាប់ប្រញាល់ គេចរៀងៗខ្លួន ដោយគ្មានការទទួលខុសត្រូវ ចំពោះទង្វើរបស់ពួកខ្លួនសោះឡើយ បើទោះជាម្ចាស់រថយន្តរងគ្រោះ​ ហៅឃាត់ទាមទារឲ្យដោះស្រាយករណីនេះយ៉ាងណាក៏ដោយ​។

ពិតណាស់ ក្រោយបានឃើញពីទង្វើដ៏គ្មានការទទួលខុសត្រូវនេះរួចភ្លាម មហាជនបាននាំគ្នារិះគន់ព្រលះឲ្យយ៉ាងចាស់ៗដៃ។ ក្នុងនោះ ពលរដ្ឋម្នាក់បានដាក់បែបនេះថា «ក្រុមពួនឆ្មក់ ប៉ះថ្ងៃស៊យ ប្រហែលលួចដាក់តែគ្នាឯង បានខ្លាចបែបនេះ, សង្ឃឹម​ថាថ្នាក់លើ ​នឹង​ហៅ​មន្ត្រី​ប៉ូលិស​ដែល​ពាក់ព័ន្ធ​ ទៅ​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ ព្រោះ​យើង​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​ មិន​គួរ​ណា​ មាន​បញ្ហា​ហើយ​នាំ​គ្នា​ដើរ​ចេញ​ចឹង​ទេ​ ហើយ​ក៏​សង្ឃឹម​ថា​ ការ​អនុវត្ត​ច្បាប់​មាន​តម្លាភាព ចំពោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន​តូច​ ដែលធ្វើ​អោយ​ប៉ះពាល់​ដល់​ស្ថាប័ន​ជាតិ​ទាំង​មូល​បែបនេះ៕

×