Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បុរស​ម្នាក់​ជា​មុខសញ្ញា មានឈ្មោះ​នៅក្នុង​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​

កណ្តាល​ ៖ ស្រុក​អង្គស្នួល បានឲ្យដឹងថា ករណី​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ដោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៩ និង​៣០​នាទី នៅ​ចំណុច​លើ​ផ្ទះ​ជន​សង្សយ័ ស្ថិតនៅ​ភូមិ​ពងទឹក ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​ជនសង្ស័យ​ដែល ឃាត់ខ្លួន​ឈ្មោះ ឡា ដា​រ៉ា ហៅ​ខ្លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់យក ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន មួយចំនួន​។​

​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បែក​ចាន បានទទួល ព័ត៌មាន​ពី​ឈ្មោះ សំ សោ​ភ​ណ្ឌ័ ត្រូវជា​ឪពុក​ជនសង្ស័យ​រាយការណ៍​ថា​កូន​ឈ្មោះ ឡា ដា​រ៉ា កំពុង ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​បន្ទប់ដេក ។ ពេលនោះ​កម្លាំង​ប៉ុស្តិ៍​បែក​ចាន បាន​ចុះ​ទៅ​ដល់​ភ្លាម ឃើញ ជនសង្ស័យ និង​ឃើញ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន នៅក្នុង​បន្ទប់​ដែល​ជនសង្ស័យ​កំពុង​ដេក ទើប​ធ្វើ ការឃាត់ខ្លួន ដើម្បី​យក​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន ពិតជា​បាន​ប្រើប្រាស់ ថ្នាំញៀន​ពិតប្រាកដ​មែន អស់​មួយ​កញ្ចប់​តូច​តម្លៃ​បួន​ម៉ឺន​រៀល ថ្នាំញៀន​នេះ​ទិញ​ពី​ជន​មិន​ស្គាល់ ឈ្មោះ​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​យកមក​ប្រើប្រាស់​តែម្នាក់ឯង ។ កន្លងមក​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​រយះពេល​ជាង​មួយ​ឆ្នាំ​មក ហើយ ទិញ​មក​ម្តងៗ​បី​ទៅ​បួន​ម៉ឺន​រៀល ។​

សូមបញ្ជាក់​ថា មុខសញ្ញា​ខាងលើនេះ មានឈ្មោះ​នៅក្នុង​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​ប្រើប្រាស​ថ្នាំញៀន​។​

បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

×