Sunday, April 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ស្រ្តីអ្នកដំណើរម្នាក់ ខាំ.ដៃអ្នកបម្រើលើយន្តហោះ បន្ទាប់ឈ្លោះគ្នាដោយសាររឿង…ក្លិនខ្លួន

ការវាយតប់គ្នាដោយហិង្សារវាងអ្នកដំណើរស្រីពីរនាក់ បានធ្វើឱ្យជើងហោះហើរត្រូវពន្យារពេលពីរម៉ោង គិតចាប់ពីម៉ោងចេញដំណើរ។

ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅលើជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Shenzhen Airlines ពេលដែលអ្នកដំណើរស្រីម្នាក់ ត្រូវបានចោទប្រកាន់ថា បានខាំអ្នកបម្រើការលើយន្តហោះ បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយអ្នកដំណើរដទៃ។

យោងតាមគេហទំព័រ NeedToKnow ហេតុការណ៍នេះបានកើតឡើងនៅមុនពេលហោះហើរ ដោយអ្នកដំណើរស្រីពីរនាក់ដែលអង្គុយនៅជួរជាមួយគ្នាផ្នែកខាងស្តាំ បានឈ្លោះប្រកែកគ្នា។ មូលហេតុ​ដំបូង ​ត្រូវ​បាន​គេ​និយាយ​ថា ម្នាក់​ក្នុង​ចំណោមស្រ្តី​ទាំង​ពីរ​មាន​អារម្មណ៍​មិន​ស្រួល​ជាមួយ​ក្លិន​ខ្លួន និង​ទឹក​អប់​របស់​អ្នក​នៅ​ក្បែរ​។ ភាព​តានតឹង​បាន​កើន​ឡើង​ រហូតដល់​មានវាយតប់​គ្នា​ដែល​បង្ខំ​ឱ្យ​ក្រុម​នាវិក និង​អ្នក​ដំណើរ​ជុំវិញ​ជួយ​អន្តរាគមន៍ ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍។

បុរសពីរនាក់នៅជួរក្រោយ បានព្យាយាមជួយអ្នកបម្រើលើយន្តហោះបញ្ឈប់ការប្រយុទ្ធគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលអន្តរាគមន៍ សមាជិកនាវិកម្នាក់ត្រូវបានស្ត្រីម្នាក់ខាំដៃ ចំណែកអ្នកដំណើរម្នាក់ទៀត ក៏ត្រូវកោសខ្យល់ផងដែរ។

ប៉ូលិស​បាន​មក​ដល់​ភ្លាមៗ ហើយ​បាន​ដក​អ្នក​ដំណើរ​ទាំង​ពីរ​ចេញ​ពី​យន្ត​ហោះ​ ដើម្បី​ចាត់​ការ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ជើង​ហោះ​ហើរ​ត្រូវ​បាន​ពន្យារ​ពេល២​ម៉ោង ​ពី​កាលវិភាគ​ដើម​របស់​ខ្លួន។
ជើងហោះហើរនេះគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Shenzhen Bao’an ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Shanghai Hongqiao នៅម៉ោង 5:45 ល្ងាច ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ម៉ោង 7:56 ល្ងាច។

បន្ទាប់ហេតុការណ៍កើតឡើង ក្រុមហ៊ុន Shenzhen Airlines ក៏បាន​បើក​ការ​ស៊ើបអង្កេត ​ដើម្បី​បញ្ជាក់​ពី​ករណីបង្កហឹង្សាដាក់គ្នានេះ។ ប៉ុន្តែ ក្រុមហ៊ុន​អាកាសចរណ៍ ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវការ​លើ​ហេតុការណ៍​នេះ​ទេ៕