Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យស្អ.ប់មែន! ខណៈកំពុងដើរជាមួយប្រពន្ធកូន បុរសម្នាក់ស្រាប់តែធ្វើទង្វើដ៏សែនថោ.ក ទៅលើនារីៗស្លៀកសំពត់ខ្លី នៅលើជណ្តើរយន្ត

កាលពីពេលថ្មីៗនេះ ហេតុការណ៍មួយដែលបានកើតឡើងនៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី បានធ្វើឱ្យសហគមន៍អនឡាញ ផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបានឃើញបុរសម្នាក់ បានប្រព្រឹត្ត​ទង្វើដ៏​ថោកទាប​ នៅលើជណ្តើរយន្ត​ផ្សារ​ទំនើបមួយកន្លែង ​ដែល​មាន​មនុស្ស​កកកុញ។

ជាក់ស្តែង បុរសនោះ ត្រូវបានគេចាប់បានៗ ធ្វើសកម្មភាពលួចថតរូបនៅក្រោមសំពត់របស់នារីម្នាក់ ហើយអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺបុរសរូបនេះកំពុងនៅ​ជាមួយ​ប្រពន្ធ និង​កូន។

ទាក់ទងនឹងករណីនេះ ប្តីប្រពន្ធមួយគូ ដែលជាសាក្សីបានឲ្យដឹងថា ពួកគាត់បានឡើងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Penang ស្រាប់តែប្រទះឃើញសកម្មភាពលួចថតដ៏សម្ងាត់នេះ។

លោក Su Sern Chie បាននិយាយថា រូបគាត់ និងប្រពន្ធ បានប្រទះឃើញបុរសម្នាក់ ដើរជាមួយប្រពន្ធ និងកូន ប៉ុន្តែនៅតែប្រព្រឹត្តទង្វើដ៏មិនសមរម្យ ដោយលួចថតនារីស្លៀកសំពត់ខ្លី នៅផ្សារបែបនេះ។

រូបភាពដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញបុរសម្នាក់ពាក់អាវពណ៌ស កាន់អ្វីដែលមើលទៅដូចជាទូរស័ព្ទដៃ ដើម្បីលួចថតនារីវ័យក្មេងស្លៀកសំពត់ខ្លី កំពុងស្ថិតនៅលើជណ្តើរយន្ត។

លោក Su បន្ថែមថា គាត់បានព្យាយាមរាយការណ៍ពីហេតុការណ៍នេះទៅបុគ្គលិកសន្តិសុខផ្សារ និងស្វែងរកជំនួយពីប៉ូលីស ប៉ុន្តែពួកគេយឺតក្នុងការឆ្លើយតប និងមិនអាចបញ្ឈប់ជនសង្ស័យបានទេ។

ប្រពន្ធលោក Su អ្នកស្រី Vivian Tan ក៏បាននិយាយថា នាងគឺជាមនុស្សដំបូងគេ ដែលប្រទះឃើញហេតុការណ៍នេះស្តែងៗ។ នាងក៏បានរៀបរាប់ពីហេតុការណ៍ទាំងស្រុងថា នាងបានកត់សម្គាល់ឃើញនារីម្នាក់ស្លៀកសំពត់ខ្លី ត្រូវបានបុរសដើរតាម ប៉ុន្តែសន្មត់ថាពួកគេអាចជាសាច់ញាតិនឹងគ្នា។

ពេលនោះ នារីវ័យក្មេងម្នាក់បានចូលទៅជិតស្ត្រីម្នាក់ ហើយអ្នកទាំងពីរបានឡើងជណ្តើរយន្តជាមួយគ្នា ហើយបុរសនោះក៏បានតាមពីក្រោយយ៉ាងកៀកកិត។

អ្នកស្រី Vivian Tan បានបន្ថែមថា នាងគឺជាមនុស្សដំបូងគេ ដែលរកឃើញហេតុការណ៍នេះ ខណៈកំពុងអង្គុយនៅហាងកាហ្វេក្នុងផ្សារទំនើប។ នាង​និង​ប្តី​បាន​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ប្រហែល​៤​នាក់​ ក្នុង​ហេតុការណ៍​នេះ​។ ជាមួយទង្វើដ៏គួរឲ្យស្អប់បំផុតនេះ នាងបាននិយាយទាំងកំហឹងថា «គាត់ជាឪពុក ជាប្តី គាត់គួរតែធ្វើជាគំរូល្អដល់កូនរបស់គាត់ ដែលមិនគួរណាប្រព្រឹត្តទង្វើបែបនេះទេ»៕

×