Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹងមែន! ក្រោយមហាជនផ្ទុះការរិះគន់ មេ Gym កំពូលស៊ិចស៊ី ចេញវីដេអូហាក់មិនសុំទោសចេញពីចិត្ត និងសូម្បីមិនទទួលស្គាល់កំហុស លើកហេតុបែបនេះទៀត

ថ្មីៗនេះ មហាជនបានផ្ទុះប្រតិកម្មរិះគន់ឡើងកក្រើក ក្រោយពីបានឃើញគណនីហ្វេសប៊ុក និង TikTok ឈ្មោះ Nina Daily ដែលគេស្គាល់ថាជាគ្រូហាត់ប្រាណ បានបង្ហោះផ្សព្វផ្សាយវីដេអូដ៏មិនសមរម្យ និងមិនថ្លៃថ្នូរជាស្រ្តីខ្មែរ នៅពីមុខប្រាង្គប្រាសាទអង្គរវត្ត ខណៈស្លៀកឈុតហាត់ប្រាណបញ្ចេញទម្រង់កេរ្តិ៍ខ្មាសស្ទើរលើគោក។

យ៉ាងណា ក្រោយពីស្រ្តីដ៏ជឿជាក់រូបនេះ បញ្ចេញកាយវិការ និងស្លៀកពាក់ដ៏មិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី ជាពិសេសតម្លៃរបស់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករួចមក អាជ្ញាធរជាតិអប្សរា ក៏បានចេញសេចក្តីណែនាំឲ្យគណនីឈ្មោះ Nina Daily ត្រូវលុបវីដេអូចេញជាបន្ទាន់ និងសុំទោសជាសាធារណៈ។

អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ថា តាមរយៈការប្រើប្រាស់សម្លៀកបំពាក់ និងកាយវិការដ៏មិនសមរម្យរបស់ម្ចាស់គណនីខាងលើនេះ គឺជាទង្វើប្រាសចាកទាំងតម្លៃបេតិកភ័ណ្ឌ និងសីលធម៌ ដូចជា៖

១- ទង្វើមិនសមស្រប ដែលយករូបភាពប្រាសាទអង្គរវត្ត មកថតផ្សព្វផ្សាយ ភ្ជាប់ជាមួយរូបភាព សម្តែងរបស់ខ្លួន។

២- កង្វះខាតនៃសីលធម៌ផ្ទាល់ខ្លួន តាមរយៈការបង្ហាញរូបភាពប៉ះពាល់ដល់តម្លៃរមទម ចរិយាសម្បត្តិ និងភាពថ្លៃថ្នូរនៃភាពជាស្រ្តីខ្មែរ។

៣- កង្វះខាតការគោរពចំពោះវប្បធម៌ និងប្រពៃណីជាត។

តែអ្វីគួរឲ្យហួសចិត្តខ្លាំងនោះ គឺបន្ទាប់ពីអាជ្ញាធរជាតិអប្សរា ឲ្យលុបវីដេអូ និងសុំទោស, ថ្មីៗនេះ គណនីឈ្មោះ Nina Daily បានចេញវីដេអូគ្រាន់លើកម្រាមដៃ១០ ជាជំរាបសួរបែបធម្មតា ដោយពុំបានប្រើពាក្យពេចន៍សុំទោសទៅដល់មហាជនចេញពីចិត្តនោះទេ និងសូម្បីភ្ជាប់សារមិនទទួលស្គាល់កំហុស ដោយលើកហេតុផលបែបនេះថា «ការ Post មួយនេះ គឺខ្លួនគ្រាន់តែចង់បង្ហាញ និងលើកតម្កើងវិសយ័កីឡាហាត់ប្រាណ និងកាយសម្បទាប៉ុណ្ណោះ…»។

ពិតណាស់ ទន្ទឹមនឹងឃើញចេញមកនិយាយបែបនេះ ស្រាប់តែមហាជននាំគ្នាព្រលះកប់ៗលើសដើម។ ក្នុងនោះ ស្រីស្អាតម្នាក់ដែលមានគណនីឈ្មោះ Yi Srey Pi-យី ស្រី ពី បានដាក់ឲ្យបែបនេះថា៖ «មើលវីឌីអូខ្លួនឯង ហើយទៅស្វែងយល់ថាអ្វីទៅជាកីឡាម្តងទៀត (នៅមុខប្រាសាទអង្គរវត្តមានកន្លែងហាត់កីឡា ឬឧបករណ៍ហាត់ប្រាណមែនទេ ទើបបានមកធ្វើនៅហ្នឹង)? លក់ខ្លួនឯងបាន តែកុំយកប្រទេសជាតិមកលក់តាម»។

រីឯគណនីឈ្មោះ Jee Neng ក៏បានដាក់ឲ្យភ្លឺថា «ខ្ញុំក៏ចេះស៊ិចស៊ីដែរ តែសុំសិចស៊ីអោយត្រូវកន្លែងផង ពួកស្រីអឺរ៉ុបវាចូលចិត្តដើរអត់ស្លៀកអាវទ្រនាប់ តែយើងស្រីខ្មែរ មុនចេញទៅណាត្រូវចេះបិតបាំង មិនមែនមកបង្ហាញក្បាលដោះអោយបរទេសឃើញកណ្តាលប្រាសាទចឹងនោះទេ»។ ខណៈអ្នកផ្សេងទៀត ក៏បានប្រាប់ឲ្យកែខ្លួនថា៖ «ខុសហើយចេះទទួលកំហុសទៅ កុំព្យាយាមលើកហេតុផលផ្សេងមកការពារកំហុស ការលើកតំកើងវិស័យកីឡា អាចធ្វើបានដោយត្រូវទីកន្លែង និងកាលៈទេសៈ កុំមុខដូចដែកថែបហើយ ចរិតនៅរឹងជាងដែកថែបទៀតនោះ!!»៕