Tuesday, April 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនវ័យក្មេងកីឡាចំបាប់ ជាង២០០នាក់ ចូលរួមប្រកួតចំបាប់យុវជនថ្នាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥

ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បើកយុទ្ធនាការការប្រកួតកីឡាបាប់យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នាសាលដំបូលទូកប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ ក្រោមការឧបត្ថម្ភទាំងស្រុង ពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងគោលបំណង ផ្លាស់ប្តូរបច្ចេកទេស ដកស្រង់បទពិសោធន៍ និងសមត្ថភាពយុវជនវ័យក្មេង នៅតាមបណ្តាក្លិនសមាគម រាជធានីខេត្ត ។

ទាក់ទងនឹងការប្រកួតចំបាប់យុវជនថ្នាលថ្នាក់ជាតិឆ្នាំ២០២៥ លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកជម្រើសជាតិ បានអោយដឹងថា ការប្រកួតនេះ ទទួលបានការសាទរពីព្រឹទ្ធាចារ្យតាមបណ្ដាខេត្ត និងបង្ហាញការសប្បាយចិត្ត ក្រោយសហព័ន្ធកីឡាចំបាប់កម្ពុជា ដាក់គោលដៅ សម្រួចយុទ្ធសាស្រ្តផ្តោតលើយុវជនបន្តវេន ជាលើកទី២ ក្រោយជោគជ័យកាលពីលើកទី១។

អតីតមេដាយមាស ស៊ីហ្គេម ឆ្នាំ ២០០៩ និង២០១៣ និងជាកីឡាការិនីចូលរួមប្រកួតកីឡាអូឡាំពិកដំបូងគេ បន្តថា ការប្រកួតឆ្នាំនេះ ក៏មានជាការ ឧបត្ថម្ភ ទាំងស្រុងរបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ដើម្បីផ្តល់ឪកាសអោយយុវជនវ័យក្មេងតាមខេត្ត បញ្ចេញសមត្ថភាព ទោពកោសល្យ និងបណ្តុះគំនិតអោយពួកគាត់ចូលរួមហ្វឹកហាត់កីឡា និងស្រឡាញ់ចំបាប់កាន់តែច្រើន ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍកីឡាអត្តសញ្ញាណមួយនេះ អោយកាន់តែមានប្រជាប្រិយភាព និងសម្បូរធនធានប្រកបដោយសក្តានុពលសម្រាប់កម្ពុជា ត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិ ជាពិសេស ស្វែងរកកីឡាករ-កីឡាការិនី វ័យក្មេង សម្រាប់ព្រឹត្តការណ៍ប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជាស្អែកនេះនឹងរៀបចំការប្រកួតយុវជន ប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់៦ ខែមេសា ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួនសរុប ២៣៥ នាក់ ក្នុងនោះមានកីឡាការិនី ៦៥នាក់ គ្រូបង្វឹក គ្រូជំនួយ និងគណ:កម្មការ ៤២នាក់ ក្រោមការឧត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ ការប្រកួតតាមកម្រិតអាយុ ពី៨ឆ្នាំទៅ ១០ឆ្នាំ , អាយុ ១០ឆ្នាំទៅ ១២ឆ្នាំ ,១២ឆ្នាំទៅ ១៤ឆ្នាំ និងអាយុ ១៥ឆ្នាំទៅ ១៧ឆ្នាំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី