Thursday, April 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលចាក់សាំងសូមប្រយ័ត្នផង! ការ៉ាស់ PTT កំពុងល្បីខ្លាំង រឿងចាក់សាំងធ្វើស៊ីលីត្រ ខណៈអតិថិជនចេញមកទម្លាយព្រោងព្រាត

ថ្មីៗនេះ ករណីការ៉ាស់សាំង ធ្វើស៊ីអតិថិជន បានកើតឡើងទៀតហើយ ខណៈយុវជនម្នាក់ដែលលេងម៉ូតូធំ បានហែកទម្លាយរឿងនេះឲ្យផ្អើល បន្ទាប់ពីមិត្តភក្តិរបស់គាត់ ជិះម៉ូតូ Winner ដែលចំណុះសាំងពេញត្រឹមតែ ៤ លីត្រកន្លះ តែការ៉ាស់សាំង PTT កែងផ្លូវ 2004 ចាក់អស់រហូតដល់ទៅ ៥ លីត្រកន្លះ ដែលសូម្បីតែសាំងម៉ូតូមិនទាន់អស់ផង។ តែយ៉ាងណា ករណីនេះមិនដឹងថា អ្នកចាក់សាំងធ្វើស៊ី ឬ ក៏ថៅកែ ឬ អ្នកគ្រប់គ្រង ធ្វើស៊ីនោះទេ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Po Liheng ដែលជាមិត្តភក្តិ បានបង្ហោះវីដេអូអំពីហេតុការណ៍នេះ និងភ្ជាប់សាររៀបរាប់ទាំងហួសចិត្តថា៖ «ចាក់សាំងម៉ូតូ winner អស់ 5 លីត្រកន្លះ ដែលមានអត់បងប្អូន? ហើយម៉ូតូនេះមិនមែនអស់សាំងទាំងអស់ទេ នៅមានសាំង PTT 2004»។

យ៉ាងណាមិញ ក្រោយពីបានឃើញការ៉ាស់សាំង PTT ស្ថិតនៅកែងផ្លូវ 2004 ចាក់សាំងដល់អតិថិជន ខុសប្រក្រតី (ស៊ីសាំង) ដ៏មិននឹកស្មាន ក៏មានមនុស្សជាច្រើនដែលធ្លាប់ជួបរឿងបែបនេះ បានចេញមកទម្លាយឲ្យដឹងព្រោងព្រាត ពីល្បិចខូចនេះ ដែលធ្វើស៊ីអតិថិជន មិនមែនទើបតែជាលើកទី១ទេ ហើយក៏មានការ៉ាស់សាំងល្បីៗដទៃទៀត ក៏ធ្វើស៊ីដូចគ្នានេះដែរ។

ទាក់ទងការ៉ាស់សាំង PTT 2004 នេះ គណនីហ្វេសប៊ុកឈ្មោះ Su Ta បានទម្លាយឲ្យដឹងថា «PTT2004 ខ្ញុំចាក់ពេលណាស៊ីរហូតហ្នឹង ខ្ញុំចាក់មួយពេញ គេចាក់អោយខ្ញុំតែ2លីត្រ ហើយគិតលុយមួយពេញ ហើយខ្ញុំកំពុងបិទគំរបយើងមិនទាន់មើលម៉ានលីត្រ ឬអស់ម៉ានលុយផង ចុចបិទអត់អោយយើងមើលទៀត(ទូរអាពូហ្នឹង)។ រីឯគណនីឈ្មោះ Sweetie Doll បានឲ្យដឹងថា «PPT ជិត TKក៏ចឹងដែលចាក់សាំងឡានស៊ីម្តងចង់10លីត្រ ស្បថលេងចូលមួយជីវិត»។ រីឯគណនីឈ្មោះ Makara Chea ក៏បានឲ្យដឹងថា «ញុំចាក់មិនដែលមើលផង, តែមានអារម្មណ៍ ថា ptt តាមផ្លូវជាតិលេខ ៥ ខ្លះស៊ីលីត្រមែន ភាគច្រើនខ្ញុំជិះអស់២កាំ ចាក់ អស់ ៥-៦$ , ចូលptt ខ្លះ អស់ ៧-៨$។ នៅមានអ្នកចាក់សាំងរងគ្រោះជាច្រើនទៀត ដែលក៏បានទម្លាយអំពីការ៉ាស់ PTT នេះធ្វើស៊ី ខណៈឲ្យបងប្អូនមានការប្រុងប្រយ័ត្នថា Ptt ហ្នឹងតែចឹង តែយើងអត់មើលវាស៊ីហើយ។

ជាមួយគ្នានេះផងដែរ អ្នកចាក់សាំងជាច្រើនទៀត ក៏បានទម្លាយការ៉ាស់សាំងក្រៅពី PTT ក៏បានធ្វើស៊ីដែរ។ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Bmey Bmay បានឲ្យដឹងថា «Total ក្បែរផ្សារថ្មីក៏ចឹងដែល ចាក់3ដងបាត់សាំងទាំង3ដង»។ ខណៈគណនីឈ្មោះ Ni Kaa បានបញ្ចេញដែរថា «Total ពោធិចិនតុង and STM ក៏ចឹងដែរបង ហត់ចិត្តម៉ង នឹកឃើញតិចតួចខ្ជិលយាយ តែចាក់ 10ដង បាត់ 9 ដង»។ រីឯគណនីឈ្មោះ VannDy Ren បានឲ្យដឹងពីទង្វើមិនល្អរបស់បុគ្គលិកចាក់សាំងបែបនេះថា «Total ផ្លូវបំបែក tiger ផ្លូវជាតិលេខ១ មួយទៀតបង បុគ្គលិកកេងលុយសាហាវ បើអោយគិតលុយក្រៅ ប្រកែកមិនឈ្នះហើយចង់រកវៃខ្ញុំទៀត»។

តែទន្ទឹមនឹងឃើញបងប្អូនអ្នកចាក់សាំង ធ្វើការចោទប្រកាន់បុគ្គលិកចាក់សាំង ជាអ្នកធ្វើស៊ី ក៏មានគណនីឈ្មោះ Bøñğ Mäťĥ ដែលធ្លាប់ធ្វើការជាអ្នកចាក់សាំង ក៏បានចេញមកពន្យល់បែបនេះថា «ខ្ញុំក៏ធ្លាប់ធ្វើការចាក់ដែរបង ហើយឡើងដល់ធ្វើប្រធានទៀត (បញ្ហានេះមិនមែនគាត់ស៊ីទេ កង់ទ័រមានទាំងចំនួនលីត្រ និងចំនួនលុយ ចឹងមិនអាចបន្ទោសគាត់បានទេ អាចមកពីបញ្ហាប្រព័ន្ធ System និង ទូរប្រេង មួយទៀតលេខសម្ងាត់ទូរនីមួយៗ មានតែថៅកែនិងអ្នកគ្រប់គ្រងទេដែលដឹង) បងគួរហៅអ្នកគ្រប់គ្រង មកនិយាយវិញប្រសើរជាង ពីព្រោះខ្ញុំមើលទៅតាមវីដេអូនេះ គាត់បានបង្ហាញកង់ទ័រអោយឃើញច្បាស់លាស់ មានទាំង លីត្រ លុយ និងតម្លៃ»៕