Monday, April 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែលចង់ល្បីខ្លាំងហើយ! ទើបស្រ្តីរូបនេះបន្តផ្គើន អស់ពីមុខអង្គរវត្ត មកហាត់កណ្តាលផ្លូវសាធារណៈ និងសូម្បីផ្សារទំនើប ឃើញហើយហួសថ្លែង

ករណីគណនីហ្វេសប៊ុកឈ្មោះ Nina Daily ដែលគេស្គាល់ជាគ្រូហាត់ប្រាណ ឬ ហៅថា មេ Gym កំពូលស៊ិចស៊ីឥតកេរ្តិ៍ខ្មាស ត្រូវបានមហាជនរិះគន់ដូចទឹកបាក់ទំនប់ ក្រោយពីស្រ្តីរូបនេះ បានទៅថតវីដេអូបញ្ចេញកាយវិការ ជាមួយការស្លៀកពាក់ដ៏មិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងប្រពៃណីយ៉ាងខ្លាំង ជាពិសេសនៅពីមុខប្រាសាទអង្គរវត្តតែម្តង។

តែអ្វីដែលហួសចិត្តខ្លាំងនោះ គឺក្រោយមហាជនស្ងប់រិះគន់មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះ ស្រ្តីរូបនេះបានធ្វើឲ្យមហាជនបន្តផ្ទុះការរិះគន់ដូចព្យុះទៀតហើយ ខណៈវីដេអូស្រ្តីរូបនេះកំពុងរីករាលពាសពេញបណ្តាញសង្គម ដោយបានស្លៀកឈុតហាត់ប្រាណដ៏ស៊ិចស៊ី ដើរទៅហាត់នៅកណ្តាលផ្លូវសាធារណៈ និងសូម្បីនៅក្នុងផ្សារទំនើប ដែលឃើញហើយ ពិតជាគួរឲ្យហួសថ្លែងតែម្តង ព្រោះថា ការស្លៀកឈុតហាត់ប្រាណដ៏ស៊ិចស៊ីជ្រុលនៅទីសាធារណៈបែបនេះ គឺហាក់បង្ហាញកេរ្តិ៍ភេទកណ្តាលវាលអ៊ីចឹង។

ពិតណាស់ ក្រោយពីបានឃើញស្រ្តីរូបនេះបន្តចេញវីដេអូហាត់ប្រាណ ហាក់ផ្គើនបែបនេះ មហាជនជាច្រើនបាននាំគ្នាព្រលះឲ្យកប់ៗ។ ក្នុងនោះ គណនីមួយបានដាក់ចំៗថា៖ «ពាក្យចាស់លោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីខូច»។ ខណៈគណនីស្រីស្អាតម្នាក់ ក៏បានដាក់ឲ្យធ្ងន់ៗបែបនេះថា «មិនដែលចេះទើសចេះជេរអ្នកណាទេ ចំណង់ចំ​ណូលចិត្ត ស្តាប់តែធម៍។ តែនេះ ច្រើនដងពេកហើយ មីកាបាញ់ មុខអង្គរផង ក្នុងផ្សារផង ខំមេស ខ្ញុំមិនដឹងជេរមិចអោយសមទេ»។ រីឯគណនីម្នាក់ទៀត ក៏បានដាក់ឲ្យធ្ងន់ៗបែបនេះថា៖ «អ្នកឯងឥតកេរ្ត៍ខ្មាស ក៏គួរអ្នកឯងប្រើខួរម៉ាត្រឡោកអ្នក ចេះអាណិតគិតដល់កេរ្ត៍ម្តាយអ្នកឯង ដែលខំបង្កើតក្បាលអត់ចេះគិត កូនឥតកំណើត មិនចំរើនគ្រួសារ ប្រឹងធ្វើឲ្យគេជេម៉ាប្រទេស ឪពុកម្តាយអ្នកឯង មិនដឹងយកមុខទៅទុកនៅឯណាទេ!»។

តែទន្ទឹមនឹងឃើញម្នាក់ៗនាំគ្នាចូលទៅរិះគន់ ឲ្យចេះកែប្រែចរិតមាយាទដ៏មិនថ្លៃថ្នូរនេះចោល គួរផ្លាស់ប្តូររៀនស្លៀកពាក់សមរម្យវិញទៅ ស្រាប់តែស្រ្តីជាគ្រូហាត់ប្រាណកំពូលស៊ិចស៊ីរូបនេះ បានឆ្លើយតបយ៉ាងឌឺបែបនេះថា «បើមិនចូលចិត្តអូសរំលងទៅ»៕