Friday, April 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីចិនម្នាក់ ចំណាយត្រឹមជិត ៧ដុល្លារ ក្នុង១ខែ ស្នាក់នៅក្នុង «បន្ទប់ទឹក» កន្លែងធ្វើការ ព្រោះមិនមានលទ្ធភាពជួលនៅក្រៅ

នារីជនជាតិចិនម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា នារីវ័យក្មេងរូបនេះ បាន​ចំណាយប្រាក់ត្រឹមតែជិត ៧ ដុល្លារ ​ក្នុង​មួយ​ខែ ​ដើម្បី​ស្នាក់នៅ​ក្នុង​បន្ទប់ទឹក​ការិយាល័យ ព្រោះតែនាង​មិន​មាន​លទ្ធភាព​ជួល​នៅ​ខាងក្រៅ​បាន ខណៈផ្ទះជួលថ្លៃសឹងតែស្មើនឹងប្រាក់ខែរបស់នាង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Yang អាយុ ១៨ ឆ្នាំ បានចំណាយត្រឹមតែ 49 យន់ (ប្រហែល 6.68 ដុល្លារ) ក្នុងមួយខែ ក្នុងនោះរួមមាន (ថ្លៃទឹក ថ្លៃភ្លើង) ដើម្បីស្នាក់នៅក្នុងបង្គន់ កន្លែងធ្វើការរបស់នាង ដែលដាច់ឆ្ងាយពីតម្លៃដែលនាងត្រូវបង់ឲ្យបន្ទប់ជួលក្រៅ ដែលអាចចំណាយអស់ប្រហែល 246 ដុល្លារ ក្នុង១ខែ ឯណោះ។

Yang រកចំណូលបានត្រឹមតែ 369 ដុល្លារ ក្នុងមួយខែ បានបង្ខំឱ្យនាងមកចរចា ជាមួយនិយោជករបស់នាង សុំដេកក្នុងបង្គន់ជាវិធានការសន្សំសំចៃប្រាក់។

ជាមួយទំហំ 6 ម៉ែត្រការ៉េ មានបង្គន់អនាម័យចំនួន ២ និងផើងទឹកមួយ ហេតុដូច្នេះ ដើម្បីធ្វើឱ្យកន្លែងរស់នៅអាចរស់នៅបាន អ្នកស្រី Yang បាននាំយកគ្រែដែលអាចបត់បាន វាំងនន ឧបករណ៍ចម្អិនអាហារ និងទូខោអាវដើម្បី “បង្កើនភាពស្រស់ស្អាត” បន្ទប់របស់នាង។

ចំណែក​បុគ្គលិក​ឯ​ទៀត​ក្នុង​ការិយាល័យ ពួកគេបាន​បន្ត​ប្រើ​គ្រឿង​បរិក្ខារ​នៅ​ពេល​ថ្ងៃ ដែល Yang បានសម្អាត​រាល់​ថ្ងៃ។ ខណៈដែលបន្ទប់គេងរបស់នាង ត្រូវបានមនុស្សគ្រប់ៗគ្នាក្នុងការិយាល័យប្រើរាល់ថ្ងៃ សំនួរសួរថា តើកន្លែងនោះមិនមានក្លិនស្អុយទេ?

យោងតាម ​​Yang បន្ទប់គេងរបស់នាង ហៅថា បង្គន់ គឺគ្មានក្លិននោះទេ។

Yang ដែលរស់នៅទីនោះអស់រយៈពេលមួយខែមកនេះ បាននិយាយថា “ខ្ញុំមិនដែលចាក់សោទ្វារទេ រហូតមកដល់ពេលនេះ ខ្ញុំក៏មិនដែលបាត់បង់របស់របស់ខ្ញុំដែរ”។

ចៅហ្វាយស្រីរបស់ Yang គឺ Xu បានទទួលស្គាល់បញ្ហាប្រឈមនៃអាយុនៅក្មេង និងឯករាជ្យនេះ ដោយនាងសូម្បីតែអនុញ្ញាតឱ្យ Yang ទៅស្នាក់នៅផ្ទះរបស់នាងមួយរយៈផងដែរ។

អ្នកស្រី Xu បាននិយាយថា Yang បានពិចារណាផងដែរក្នុងការរស់នៅក្នុងការិយាល័យដែលមិនបានប្រើប្រាស់ និងបន្ទប់តម្លៃ 54 ដុល្លារ ប៉ុន្តែបានជ្រើសរើសបង្គន់ការិយាល័យ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងវាជាកន្លែងធ្វើការស្រាប់, នេះបើយោងតាម ​​South China Morning Post ។

ទោះជាយ៉ាងណា រហូត​មក​ដល់​ពេល​នេះ អ្នកស្រី Xu មាន​គម្រោង​ផ្លាស់​ប្តូរ Yang ទៅ​បន្ទប់​ការិយាល័យ​ដែល​ទើប​នឹង​ជួសជុល​ថ្មី​ ដើម្បីឲ្យនាងស្នាក់នៅបានល្អប្រសើរ៕