Thursday, April 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង ណែនាំឲ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨មេសាឆ្នាំ២០២៥នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំងសមត្ថកិច្ច មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជារឿងសំខាន់ណាស់កងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតក្នុងឱកាសបុណ្យចូឆ្នាំខ្មែរឆ្នាំម្សាញ់២០២៥នេះ។ក្នុងនោះដែរមានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។

បន្ថែមពីនេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យរដ្ឋបាលនៅតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម ចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត ហើយអ្វីដែលទើសត្រូវធ្វើឱ្យស្អាត ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី