យុវជនអ៊ីតាលីម្នាក់ជាអ្នកស្ទូចត្រីអាជីព ហើយងប់ងល់ខ្លាំងនឹងការកម្សាន្តនេះ។ ថ្ងៃមួយឃើញមេឃស្រឡះល្អក៏សម្រេចចិត្តទៅស្ទូចត្រីនៅទន្លេ Po (អ៊ីតាលី)។
ក្រោយពេលទម្លាក់នុយចុះ ហើយអង្គុយស្ងៀមមួយស្របក់ឃើញខ្សែសន្ទូចចាប់ផ្តើមរង្គើរ។ ប៉ុន្តែទោះបីជាប្រឹងយ៉ាងខ្លាំង ស្ទើបាក់ដងសន្ទូចក្តីក៏ពុំឃើញ “មុខសញ្ញា” បង្ហាញវត្តមាន។ គាត់គិតថា ប្រាកដជាត្រីមួយធំណាស់។
ក្រោយការប្រឹងប្រែងយ៉ាខ្លាំង មួយសន្ទុះក្រោយពេលគាត់ឡើងខ្សោះកម្លាំងហើយនោះទើបទាញវាងើបក្បាលផុតទឹកបាន។ ពិតណាស់!មុននោះនៅអឺរ៉ុប គេហៅត្រីនេះថា ជា “ត្រីបិសាច”។
មាត់របស់វា គ្រប់គ្រាន់សម្រាប់លេបមនុស្សទាំងមូលបាន។ ពួកវាចូលចិត្តស្ទុះពីផ្ទៃទឹក ដើម្បីត្របាក់លេបពួកបក្ស និងសត្វដទៃៗទៀត ធ្វើជាអាហា។