Friday, April 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! បុរសម្នាក់ មិនដឹងថាខ្មោចនាំឬយ៉ាងណា? ភ្ញាក់ពីដេកស្រាប់តែប្រទះឃើញនៅលើចុងស្ទួចបែបនេះ

បុរសម្នាក់ បានធ្វើឲ្យមនុស្សគ្រប់គ្នា ព្រឺព្រួច និងស្លុតរន្ធត់យ៉ាងខ្លាំង ក្រោយពីបុរសរូបនេះ ត្រូវបានគេប្រទះឃើញកំពុងស្ថិតនៅលើដងស្ទូចដ៏ខ្ពស់ នៃឯអគារដែលកំពុងសាងសង់ នៅក្នុងទីក្រុង Luyang ប្រទេសម៉ាឡេស៊ី។

យោងតាម ​​Harian Metro បុរសនេះដែលមានអាយុ ៤០ ឆ្នាំ ជាកម្មករសំណង់នៅទីនោះ បានអះអាងថា គាត់ពិតជាបានធ្វើរឿងដ៏ចម្លែកនេះដោយមិនដឹងខ្លួន បន្ទាប់ពីភ្ញាក់ពីដំណេក​នាពេលព្រឹកព្រលឹម ហើយក៏ស្រាប់តែរកឃើញខ្លួនឯងនៅលើដងស្ទួច កម្ពស់ប្រហែល ១២៦ ម៉ែត្រពីដី បែបនេះតែម្តង។

បុរស​ជា​កម្មករ​សំណង់រូបនេះ ក្រោយមក បានអះអាងថា បន្ទាប់ភ្ញាក់ពីគេង រូបគាត់ក៏ត្រូវបានអ្នក “ខ្សឹបប្រាប់” មកនាំគាត់ឡើងទៅកាន់ទីនោះដោយមិនដឹងខ្លួន។

ប្រធានស្ថានីយ៍ពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ Penampang ជំនួយការមន្ត្រីពន្លត់អគ្គីភ័យជាន់ខ្ពស់ លោក Zeno Tinggalan បាននិយាយថា ពួកគេបានទទួលទូរស័ព្ទសង្គ្រោះបន្ទាន់អំពីឧប្បត្តិហេតុនៅម៉ោង 6:57 ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

លោក Zeno ​ក៏​បាន​ប្រាប់​ផង​ដែរ​ថា ក្រុម​ដែល​មាន​ឧបករណ៍​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​ ដែល​មាន​ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ​ ពី​ស្ថានីយ​ពន្លត់​អគ្គិភ័យ។

លោក Zeno ​បានបន្ត​ថា​៖ «​ពេល​ទៅ​ដល់​ហើយ ក៏បានឃើញបុរស​នោះ កំពុងស្ថិតនៅលើ​ចុង​ស្ទូច ​ពីខាងលើ​អគារ​ដែល​កំពុង​សាងសង់​។​ បន្ទាប់​ពី​និយាយ​ជាមួយ​គាត់​បាន​ប្រហែល​៣០​នាទី គាត់​ក៏​ចុះ​មក​ដោយ​ខ្លួន​ឯង ហើយ​ក្រុមសង្គ្រោះក៏​បាន​ជួយ​​» ។

ទោះជាយ៉ាងណា ក្រោយត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព បុរសរូបនេះដែលពុំត្រូវបានរកឃើញមានបញ្ហាសតិអ្វី ត្រូវ​បាន​ប្រគល់​ឱ្យ​ប៉ូលិស ​ដើម្បី​សួរនាំមូលហេតុបន្ថែម៕