Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូដ៏រន្ធ.ត់! បង្ហាញមនុស្សម្នាកំពុងរាំ​សប្បាយ ប៉ុន្មានវិនាទីមុនពេលក្លឹបរាត្រីបា.ក់រ.លំ.ស.ង្កត់ ស្លា.ប់និងរបួ.សរាប់រយនាក់ នៅឯ…

នេះជាហេតុការណ៍ដ៏រន្ធត់ទៀតហើយ ខណៈដែលក្លឹបរាត្រី នៅក្នុងប្រទេសសាធារណរដ្ឋដូមីនិក ស្រាប់តែបានបាក់រលំភ្លាមៗ បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់រយនាក់។

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០០ នាក់ កំពុងស្ថិតនៅក្នុងក្លឹបរាត្រី Jet Set នៃរដ្ឋធានី Santo Domingo នៅពេលដែលដំបូលបានដួលរលំ នាវេលាប្រហែលម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

សារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា យ៉ាងហោចណាស់មនុស្ស ៩៨ នាក់ រួមទាំងអតីតកីឡាកបាល់បោះ Major League ក៏បានស្លាប់ផងដែរ។ យោងតាមប្រព័ន្ធសង្គ្រោះជាតិ (National Emergency System) បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២៣ នាក់ បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំក្លឹបនេះ។

ក្រុមគ្រួសារនៃអ្នកបាត់ខ្លួន បានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ និងចែករំលែករូបភាពនៃមនុស្សជាទីស្រលាញ់របស់ពួកគេ កាលពីព្រឹកថ្ងៃអង្គារ ខណៈដែលរថយន្តសង្គ្រោះរាប់សិបគ្រឿង បានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។

លោក Juan Manuel Méndez នាយកមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ បាននិយាយថា “យើងបន្តបោសសម្អាតកំទេចកំទី និងស្វែងរកមនុស្ស ។ យើងនឹងស្វែងរកមនុស្សដោយមិនគិតពីការនឿយហត់”។

ទោះយ៉ាងណា មូលហេតុនៃការបាក់រលំដំបូលក្លឹបនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។

វីដេអូមួយបង្ហាញពីក្រុមតន្រ្តីកំពុងសំដែង ខណៈពេលដែលអ្នកនៅជិតឆាកបានចង្អុលថា មានអ្វីមួយបានធ្លាក់នៅខាងក្រោយក្លឹប Jet Set។ មួយសន្ទុះក្រោយមក អំពូលភ្លើងដែលព្យួរពីពិដានចាប់ផ្តើមធ្លាក់ចុះ រួមជាមួយនឹងដំបូលទាំងមូលតែម្តង។ សំឡេងស្រែក អាចត្រូវបានគេឮរយៈពេលពីរបីវិនាទីប៉ុណ្ណោះ មុនពេលវីដេអូងងឹត៕