Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លក់មុខណាស់! ប្រាក់របស់កីឡាករជប៉ុន តៃម៉ូ ហ៊ីសៃ ចំនួន ២៥០ ដុល្លារ ត្រូវបានគេលួចដាក់ប្រាក់ក្លែ.ងក្លា.យឲ្យ អំឡុងពេលមកប្រកួតថ្ងៃមុន

ជឿជាក់ថា ប្រិយមិត្ត មហាជនជាច្រើនបានស្គាល់រួចហើយ ពីកីឡាករជនជាតិជប៉ុនវ័យក្មេង តៃម៉ូ ហ៊ីសៃ (TAIMU HISAI) ដែលកាលពីពេលថ្មីៗនេះ បានមកប្រកួតដណ្តើមខ្សែក្រវ៉ាត់ជាមួយនិងកីឡាករ ចំរើន គុនខ្មែរ ដែលត្រូវបានធ្វើឡើងនៅទឹកដីកំបូល កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។ តែយ៉ាងណា ទីបំផុត ចំរើន គុនខ្មែរ បានសងសឹកជូន ពេជ្រ សម្បត្តិ និង ឈុត សេរីវ៉ាន់ថង ដោយបានយកឈ្នះ តៃម៉ូ ដោយពិន្ទុ។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺថ្មីៗនេះ ពោលគឺក្រោយការប្រកួតបានកន្លងផុតទៅប៉ុន្មានថ្ងៃ ស្រាប់តែកីឡាករ តៃម៉ូ បានបង្ហោះសារនៅលើគណនីរបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគេសម្តែងការមិនពេញចិត្ត និងសូម្បីប្រកាសប្រហែលនឹងឈប់មកប្រកួតនៅកម្ពុជាទៀតឡើយ ដោយសារតែរូបគេបានជួបរឿងដ៏អាក្រក់ ត្រូវបានគេលួចបន្លំប្រគល់លុយតម្លៃខ្លួនប្រកួត ជាក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន ២៥០ ដុល្លារ។

ជាក់ស្តែង កីឡាករជនជាតិជប៉ុនវ័យក្មេងរូបនេះ ដែលកំពុងមានប្រជាប្រិយភាពនៅប្រទេសកម្ពុជា បានបង្ហោះសារបែបនេះថា «លើកនេះ យើងបានទៅកាន់​ប្រទេស​កម្ពុជា ត្រូវបាន​គេ​ប្តូរក្រដាសលុយពិត ២៥០ ដុល្លារ ទៅជាក្រដាសលុយ​ផ្សេងនៅទីណាមួយ»។ តៃម៉ូ បន្តថា «យើងមកកម្ពុជាសម្រាប់ការប្រកួត ប៉ុន្តែ ហេតុអ្វីបានជាមានការធ្វើអ្វីបែបនេះ ចំពោះយើង។ យើងមានអារម្មណ៍ទុក្ខសោក​ខ្លាំងណាស់»។

ជាមួយនឹងទង្វើដ៏អាក្រក់នេះ តៃម៉ូ ក៏បានបញ្ជាក់បែបនេះថា «យើងស្រឡាញ់ការប្រកួតនៅកម្ពុជាខ្លាំងណាស់ ប៉ុន្តែ បើមានរឿងបែប​នេះកើតឡើង យើងអាចនឹងមិនអាចមកកាន់កម្ពុជាបានទៀតឡើយ»៕