ការនាំយកយុវជនស្ថិតក្នុងវ័យជាកុមារភាពនៅឡើយ ទៅធ្វើការក្នុងទម្រង់ពលកម្មបែបទាសភាព នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម» ទាំងឡាយណា គឺជាទង្វើខុសច្បាប់ ដែលរាជរដ្ឋាភិបាលមិនអនុញ្ញាតឡើយ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាម សហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម» ដែលពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការជាតិប្រឆាំងពលកម្មកុមារ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្រុក ឃុំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត, តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា, ម្ចាស់សិប្បកម្មផលិតឥដ្ឋ, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងកុមារ សរុបប្រមាណជាង ៣០០នាក់។
លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀត ដែលក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមឡើង និងកំពុងសម្របសម្រួល រៀបចំឡើងជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងវិស័យកសិ-ឧស្សាហកម្ម ជូនដល់មហាជន អាណាព្យាបាល និងសិស្សានុសិស្ស ជាពិសេសភ្នាក់ងារនគរបាល អាជ្ញាធរថ្នាក់ស្រុក ឃុំ និងគណៈកម្មការអភិវឌ្ឍន៍ភូមិ និយោជក និងសហគមន៍ដែលជាបណ្តាញដ៏សំខាន់អាចផ្តល់ព័ត៌មានជាសាធារណៈ។
លោកជំទាវរដ្ឋលេខាធិការ លើកបង្ហាញថា យុទ្ធនាការផ្សព្វផ្សាយនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងយន្តការប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម និង ភូមិសាស្ត្រដែលមានហានិភ័យគ្រោះថ្នាក់ការងារខ្ពស់ បង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍ស្នូល និងដាក់ចេញវិធានការអធិការកិច្ចការងារដល់និយោជក និងអាណាព្យាបាលដែលប្រើប្រាស់ពលកម្មកុមារនៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុត និងទម្រង់ការងារដែលមានលក្ខណៈជាទាសភាពបំណុល ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហការអន្តរក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ក៏ដូចជាពង្រីកវិធានការផ្សព្វផ្សាយ និងយុទ្ធនាការឱ្យដល់មូលដ្ឋាន ឬសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្ម ទាំងឡាយ បានយល់ជ្រាបអំពីទម្រង់ពលកម្មធ្ងន់ធ្ងរលើកុមារ គឺជាទង្វើខុសច្បាប់៕ ពិសិដ្ឋ CEN


















