កាក់មាសធ្វើពីមាសសុទ្ធបង្កប់ត្បូងពេជ្រក្រហម៤គ្រាប់ ដែលតំណាងឱ្យរឿងនិទាន«ដៃទទេសាងបានជាបុព្វហេតុ»នៅអូស្ដ្រាលី។

ស្ថានីយទូរទស្សន៍ CNN ថ្ងៃទី៤ខែកញ្ញា បានផ្សាយព័ត៌មានថា មន្ទីរបោះពុម្ពលុយPerth ទើបប្រកាសជាសាធារណៈអំពីកាក់ប្រាក់ថ្លៃបំផុតក្នុងប្រវត្តិសាស្ដ្រប្រទេសអូស្ដ្រាលីដែលធើ្វអំពីមាសមានបង្កប់ត្បូងពេជ្រមានតម្លៃ ២,៤លានដុល្លារ។
កាក់ប្រាក់ថ្មីនេះមានឈ្មោះថា Discovery ត្រូវបានផលិតឡើងដោយផ្អែកតាមលំនាំប្រាក់កាក់ holey ដែលអភិបាលរដ្ឋNew South Wales បានបង្កើតកាលពីឆ្នាំ1814។

ប្រាក់កាក់ថ្មីនេះធ្វើពីមាសសុទ្ធ ៩,៩៩ ភាគរយ ភ្ជាប់បន្ថែមគ្រាប់ពេជ្រមានប្រភពពីតំបន់រ៉ែArgyle នៅអូស្ដ្រាលី។លោក Richard Hayes, អគ្គនាយកមន្ទីរបោះពុម្ពប្រាក់ Perth ឱ្យដឹងថា កាក់ប្រាក់ Discovery នេះបំណងបង្ហាញឡើងនូវរឿងចាកផុតពីភាពក្រីក្រ ក្លាយជាមានបាននៅអូស្ដ្រាលី។
តម្លៃរបស់កាក់ប្រាក់នេះថ្លៃ ព្រោះគ្រាន់តែត្បូងពេជ្រក្រហម៤គ្រាប់វាមានតម្លៃដល់ទៅ១,៧សែនដុល្លារទៅហើយ ។បច្ចុប្បន្នគេដាក់តាំងនៅមន្ទីរបោះពុម្ពប្រាក់ Perth រហូតដល់ថ្ងៃទី២៨ ខែកញ្ញា។បើតាមប្រភពក្រៅផ្លូវការនោះ ជនជាតិអាស៊ីឬមជ្ឈិមបូព៌ាអាចក្លាយជាម្ចាស់ប្រាក់កាក់ដ៏ពិសេនេះ៕
លីសា
