Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឥណ្ឌា៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព

ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីលទ្ធផលដែលសំរេចបានក្នុងយុទ្វនាការរួមគ្នា “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈលើកិច្ចសហការបង្តើតផលិតផលទេសចរណ៍ថ្មីរួមគ្នាសម្រាប់ឆ្នាំថ្មីនេះដូចជាទេសចរណ៍សាសនា, ភាពយន្តទេសចរណ៍, ទេសចរណ៍ធម្មយាត្រា, ទេសចរណ៍ក្រេបទឹកឃ្មុំ, ការជម្រុញជើងហោះហើរត្រង់ជាប្រចាំនិងទៀងទាត់រវាងប្រទេសទាំងពីរបន្ថែមទៀត ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ, ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) សម្រាប់វិនិយោគិន ប្រព័ន្ធផ្សព្វផ្សាយ និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការអនុវត្តឱ្យបានចប់នូវគម្រោងវិនិយោគអេកូទេសចរណ៍កន្លងមក។
ក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋូទូត បានកោតសរសើរនិងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពល្អប្រសើររបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងកម្ពុជានិងឥណ្ឌាុ ព្រមទាំងជាកត្តាទាក់ទាញនូវទំនុកចិត្តពីសំណាក់វិនិយោគិននិងទេសចរឥណ្ឌាមកបណ្តាក់ទុននិងទស្សនាកម្ពុជាកាន់តែច្រើនឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី