Monday, April 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ជប៉ុន បន្តពិភាក្សាលើការរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់

ភ្នំពេញ ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយលោក NAGASE Kensuke អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ ជំនួបនោះ បានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥។

កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងបន្តពិភាក្សាលើការរៀបចំផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ តាមរយៈការពង្រីកសមត្ថភាពនៃប្រតិបត្តិការកំពង់ផែ និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗក្នុងតំបន់​។​

ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធភស្តុភារកម្មកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាព និងសេវាកម្មឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនឱ្យចុះទាបប្រកបដោយការប្រកួតប្រជែង និងពង្រីកដែននៃការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារធំៗក្នុងតំបន់ និងពិភពលោក។
គួរជម្រាបផងដែរថា គម្រោងខាងលើនេះត្រូវបានទទួលការឯកភាពដាក់បញ្ចូលទៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសពីរដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសារពើពន្ធ២០២៤៕ រក្សាសិទ្ធដោយ៖សុទ្ធលី