Monday, April 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខរបរចម្លាក់ ប្រាក់ស្ពាន់ របស់អ្នកស្រុកពញាឮ ខេត្តកណ្តាល នៅតែបន្តមានតម្រូវការទីផ្សារមិនសាបសូន្យក្រោយពីទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ

កណ្តាល ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលសហព័ន្ធ ចម្លាក់ប្រាក់ ស្ពាន់កម្ពុជា ដែលប្រជាសហគមន៍កំពុងផលិតផលសូន្យធ្វើដោយដៃនូវចម្លាក់ប្រាក់ស្ពាន់ និងទង់ដែង ដែលច្នៃពីទង់ដែងជ្រលក់ទឹកប្រាក់ ឬចម្លាក់ប្រាក់ស្ពាន់ មិនងាយនិងសាបសូន្យ ឬបាត់បង់នោះទេ គឺមានតែការកើនឡើង និងការបញ្ជាទិញ ផ្គត់ផ្គង់នៅក្នុងស្រុកផង និងធ្វើការនាំចេញទៅក្រៅប្រទេសផង កាន់តែពិសេសជាងនេះទៅទៀត ចម្លាក់ប្រាក់ស្ពាន់ មិនមានប្រទេសណាយកក្បាច់ខ្មែរបុរាណទៅចម្លងម៉ូតបានដូចនោះទេ ព្រោះចម្លាក់ប្រាក់ស្ពាន់ ជាការសូន្យធ្វើដោយដៃ និងមានរចនាបទត្រឹមត្រូវ។

សូមបញ្ជាក់ជូនថា ភ្ញៀវទេសចរអញ្ជើញធ្វើដំណើរឆ្លងស្ពានព្រែកក្តាមត្រើយខាងកើតទន្លេ គឺពិតជាបានឃើញសកម្មភាពជាងទងនៅមិនឆ្ងាយពីគល់ស្ពាន ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ប្រជាពលរដ្ឋទីនោះប្រកបមុខរបរជាងទងឆ្លាក់ស្ពាន់ ស្ទើរគ្រប់ផ្ទះបែបអាជីវកម្មមធ្យម និងជាលក្ខណៈគ្រួសារតូចៗផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី