Tuesday, April 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្រ្កាន្តវត្តភ្នំមិនទាន់ចាប់ផ្ដើមផ្លូវការ ក៏បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ណែនណាន់តាន់តាប់

ភ្នំពេញ : តំបន់ត្រជាក់ សង្រ្កាន្តវត្តភ្នំ , ទិដ្ឋភាពអ៊ូអរបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត “សង្រ្កាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានចំនួនយ៉ាងច្រើនកុះករ នៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកស្រីដោ សម្ផស្ស បានឲ្យដឹងយ៉ាងដូច្នេះថាក្នុងរយៈពេល២ថ្ងៃនេះ (១២-១៣ មេសា)ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់បានមកលេងកម្សាន្តនៅសង្រ្កាន្តវត្តភ្នំ និងផ្លូវថ្មើរជើង។

លោកស្រីបានថ្លែងបន្តទៀតថា ទោះបីជាសង្រ្កាន្តវត្តភ្នំមិនទាន់ចាប់ផ្ដើមផ្លូវការក៏បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ណែនណាន់តាន់តាប់ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្និទ្ធស្នាល ក្រោមការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

នៅរសៀលថ្ងៃអាទិត្យទី១៣មេសានេះ ដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានអញ្ជើញចុះទៅពិនិត្យទិដ្ឋភាពជាក់ស្តែង និងការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា២០២៥។
ចំណែកគណៈបញ្ជាការឯកភាពរារដ្ឋបាលជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃ្លាំង ហួត និងឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធស្តីពីការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅមណីយដ្ឋានវត្ដភ្នំ ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្ដភ្នំ» ដែលមានប្រជាពលរដ្ឋជាច្រើនកុះករចូលរួមលេងកម្សាន្ត។
ដោយឡែកចំពោះសភាពការណ៍ទូទៅ គឺឃើញមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ដយ៉ាងច្រើនកុះករ គិតមកត្រឹមម៉ោង ១៤:៣០នាទីនេះ ហើយក៏មិនមានអ្វី គួរឱ្យកត់សម្គាល់ផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី