ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញស្រុកកំពង់សៀម និងព្រៃឈរ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានញុះញង់)២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់។
អធិការដ្ឋាននគរបាលស្រុកកំពង់សៀម-ព្រៃឈរ បានឲ្យដឹងថា ជនសង្ស័យចំនួន១១នាក់ រួមមាន ១.ឈ្មោះ មាន ពិសី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ២.ឈ្មោះ ស្រេង សុផា ភេទប្រុស អាយុ៣២ឆ្នាំនៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៣.ឈ្មោះ ចែម លី ហៅ បេ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិទី៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៤.ឈ្មោះ ឡេង សុពៅ ភេទប្រុស អាយុ២០ឆ្នាំ ។ ៥.ឈ្មោះ ណុន សំអាត ភេទប្រុស អាយុ២០ឆ្នាំ ។ ៦.ឈ្មោះ សោម វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង៣ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៧.ឈ្មោះ ឆេង ពៅ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៨.ឈ្មោះ ថេន សុភក្តិ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ៩.ឈ្មោះ ចេន រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ១០.ឈ្មោះ សុត សាវិន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ១១-ឈ្មោះ យន់ សុខឃាង ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិណាំកិន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចរឹបអូសបានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ៦កញ្ចប់ (ធំ២កញ្ចប់ តូច៤កញ្ចប់) ជញ្ជីងអេឡិចត្រូនិច ១គ្រឿង ឧបករណ៍វេចខ្ចប់មួយចំនួន លុយ៣០០.០០០រៀលនិងលុយដូល្លារ១០០ដុល្លារ ទូរស័ព្ទចំនួន១១គ្រឿង ម៉ូតូចំនួន ៨គ្រឿង (ម៉ាកភុលហ្សា ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ាកអេចសេនធឺ ពណ៌ខៀវ គ្មានស្លាកលេខ ម៉ាកស៊ីរួស ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ាកហ្វាយដឺ ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ ម៉ាកហ្សូមម័រ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១GI១៦៣៩ ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ាកលេត ពណ៌ស គ្មានស្លាកលេខ ម៉ាកDream១២៥ ឆ្នាំ២០១៨ ស្លាកលេខកំពង់ចាម ១S ៦៤៦៥។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ នឹងវត្ថុតាងខាងលើយកមក ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ