សិស្សនៅសាលាមធ្យមសិក្សាមួយ នៅទីក្រុង Shangqiu, ខេត្តហឺណាន ប្រទេសចិន ពិតជាស្រឡាំងកាំងពេលឃើញបាត់អស់កៅអីក្នុងកុងទីនរបស់សាលា ធ្វើឱ្យពួកគេត្រូវបង្ខំចិត្តឈរបរិភោគអាហារ។
ប៉ុន្ដែរឿងចម្លែកនេះត្រូវបានបំភ្លឺភ្លាមៗក្រោយមក។
តាមកាសែតThe Shanghaiist, គណៈដឹកនាំសាលាបានសម្រេចចិត្តរើយកកៅអីចេញពីកុងទីននេះទាំងអស់ សំដៅឱ្យសិស្សទាំងឡាយបរិភោគអាហារបានឆាប់ជាងមុន កាត់បន្ថយពេលវេលាអង្គុយសន្ទនាគ្នា បំណងទុកម៉ោងរៀនសូត្រ។
ទន្ទឹមនោះសាលាក៏ធ្វើការបែងចែកទីតាំងច្បាស់លាស់សម្រាប់សិស្ស បំណងឱ្យពួកគេមានពេលវេលាច្រើនសម្រាប់រៀនសូត្រ មិនខាតពេលរកកន្លែងអង្គុយ។
គិតទៅគំនិតនេះម្យ៉ាងដែរ ៕
លីសា