ខេត្តកំពង់ចាម: បុរសជនជាតិបារាំងម្នាក់ឈ្មោះគេថាឲ្យវ៉ាំង សង់ អាយុ១៩ឆ្នាំបានភ្លក់រសជាតិនំបញ្ចុកខ្មែរ ដោយឥតគិតថ្លៃហើយមានអារម្មណ៍ថាថ្ងៃក្នុងទឹកមុខស្រស់ញញឹមថែមទាំងលើកឡើងថាមានរសជាតិឆ្ងាញ់។។ដែលបានចូលរួមក្នុងកម្មវិធីទទួលទាននំបញ្ចុកដោយឥតគិតថ្លៃធ្វើឡើងនារសៀលថ្ងៃទី១៤មេសា ឆ្នាំ២០២៥ នៅវត្តប្រាសាទនគរបាជ័យក្រៅ ក្នុងឃុំអំពិល ស្រុកកំពង់សៀម ។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តគឺបានឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តគ្រប់ស្រុក-ក្រុង ដើម្បីបង្កើតភាពសប្បាយដល់ប្រជាពលរដ្ឋ។
អ្នកស្រីសាយ ណៃអុីម អាយុ៤០ឆ្នាំរស់នៅភូមិជង្ហុក ដែលមានទីលំនៅមិនឆ្ងាយប៉ុន្មានពីវត្តបានលើកឡើងថា:
ក្រោមការរៀបចំរបស់ព្រះគ្រូសេង រដ្ឋាព្រះចៅអធិការវត្តនគរបាជ័យក្រៅ ដោយចលនាតាមរយៈបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយគឺមានការចូលរួមផលផុសដោយម្នាក់ៗ បាននាំគ្នាចូលបច្ច័យដើម្បីទិញនំបញ្ចុកសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយដែលមកកម្សាន្តលេងនៅវត្តនគរបាជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី១៤មេសា ដែលមានទម្ងន់ប្រមាណជិត២០០គីឡូក្រាមដោយឥតគិតថ្លៃ។
អ្នកស្រីណៃអុីម បានបន្តឲ្យដឹងទៀតថា
ជាក់ស្ដែងនៅថ្ងៃបុណ្យចូលឆ្នាំទីមួយនេះគាត់រួមជាមួយនឹងមិត្តស្រីជាច្រើននាក់ព្រមទាំងបងប្អូនអ្នកភូមិបាននាំគ្នាមកចូលរួមលេងល្បែងប្រជាប្រិយបុរាណរបស់ខ្មែរយើងដែលបន្សល់ទុកតាំងពីបុរាណកាលមកដល់សព្វថ្ងៃក្នុងនោះរួមមានដូចជា÷លាក់កន្សែង ចោលឈូង
ទាញព្រាត់ និងល្បែងហ្គេមកម្សាន្តជាច្រើនទៀតដើម្បីបង្កើតភាពសប្បាយហើយកម្មវិធីនេះត្រូវបានរៀបចំដឹកនាំដោយព្រះចៅអធិការវត្តព្រមទាំងគណៈកម្មការអាចារ្យវត្ត។ ហើយការទទួលទានភ្នំបញ្ចុកដោយឥតគិតថ្លៃនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៤និង ១៥មេសា លុះថ្ងៃទី១៦មេសា ថ្ងៃបង្ហើយគឺរៀបចំការទទួលទានបង្អែមដោយឥតគិតថ្លៃបន្ថែមទៀត។ សម្រាប់ទិដ្ឋភាពដែលអ្នកស្រីបានឃើញដោយផ្ទាល់ភ្នែកឃើញថាមានបងប្អូនជាច្រើនមកចូលរួមលេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនោះសង្ឃឹមថានៅឆ្នាំ២០២៦ ព្រះគ្រូចៅអធិការវត្តនិងបង្កើតឲ្យមានប្រតិការណ៍សប្បាយជាងនេះបន្ថែមទៀត។
លោកឃួន ឃុន អាយុ៤៦ឆ្នាំ អ្នកនៅក្រុងកំពង់ចាមបានរៀបរាប់ថា ដំបូងគាត់បានមកចូលរួមកម្មវិធីដើរកំសាន្តលេងមុខសាលាខេត្តកំពង់ចាមនារសៀលថ្ងៃទី ១៤មេសា ជាមួយនឹងប្រពន្ធបន្ទាប់មកក៏បាននាំគ្នាបន្តដំណើរតាមមធ្យោបាយយានជំនិះមកកាន់វត្តប្រាសាទនគរបាជ័យក្រៅ។ ដោយជារៀងរាល់ឆ្នាំគាត់តែងតែមកលេងនៅតំបន់រមណីយដ្ឋានមួយនេះមិនដែលអាក់ខានម្ដងណាឡើយ។
ចំណែកលោកអ៊ុន សុផល អនុប្រធានបន្ទីរធម្មការនិងសាសនាខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យរដ្ឋបាលខេត្តនីមួយៗដឹកនាំបង្កើតនៅភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ។ជាក់ស្ដែងនៅមុខសាលាខេត្តថ្ងៃចូលឆ្នាំដំបូងទី១៤មេសា ច្រើនកុះករមកលេងក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ឱ្យស្រុក-ក្រុងក្នុងខេត្តកំពង់ចាម បង្កើតនៅព្រឹត្តិការណ៍សង្ក្រាន្តគ្រប់ទីកន្លែង។ជាមួយនោះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររូបលោកតែងតែនាំប្រពន្ធកូនមកលេងនៅវត្តប្រាសាទនគរបាជ័យក្រៅ ឃើញថាបងប្អូននាំគ្នាលេងល្បែងប្រជាប្រិយទាញព្រាត់ ចោលឈូង នេះដើម្បីបង្ហាញពីអត្តសញ្ញាណប្រពៃណីរបស់ខ្មែរយើងមិនឲ្យបាត់បង់។ ជាក់ស្ដែងការទទួលទាននំបញ្ចុកដែលឥតគិតថ្លៃនេះកើតចេញពីចិត្តជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កើតនូវភាពសប្បាយរីករាយហើយពីវត្តអារាមក៏ជាមជ្ឈមណ្ឌលមួយសម្រាប់ផ្ទុកនៅវប្បធម៌ប្រពៃណីទៀតផង៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី




























